ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលក្រុងប៉ៃលិនសហការជាមួយប៉ុស្ដិ៍ប៉ៃលិនចុះឃាត់ខ្លួនជនសង្ស័យម្នាក់តាមពាក្យបណ្ដឹងករណីលួចទូរស័ព្ទដៃរួចប្រើហិង្សាទៅលើនគរបាល

ចែករំលែក៖

ខេត្តប៉ៃលិន៖ កាលពីថ្ងៃទី​៣១​ ខែ​មករា​ ឆ្នាំ​២០២៤​ វេលាម៉ោង​០៩​និង០៤​នាទី​​ កម្លាំង​នគរបាល​អធិការដ្ឋាននគរបាលក្រុងប៉ៃលិ​ន​បានទទួល​ពាក្យ​បណ្ដឹងពីបទលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃនិងដោយ​ការប្រព្រឹត្តអំពេី​ហិង្សា​ទៅលើសមត្ថកិច្ចព្រម ទាំងប្រេីប្រាស់នូវ​សារធាតុ​ញៀន​ដោយខុសច្បាប់ ។ 

សមត្ថកិច្ចជំនាញបានបន្តថា ជនរងគ្រោះ​ឈ្មោះ​ ឈឹម​ សុគាន់ ភេទប្រុស​ អាយុ​២៦ឆ្នាំ​ មុខរបរនគរបាល​ រស់នៅ​ភូមិប៉ាហុីត្បូង​ សង្កាត់ប៉ៃលិន​ ក្រុង/ខេត្តប៉ៃលិន រងរបួសចំកែងដៃខាងឆ្វេងនិងរបួសជង្គង់ខាងធ្វេង បែកហូរឈាម។

ចំណែកជនសង្ស័យឈ្មោះ​ ស្រិន​ រ៉ា​យូ​ ភេទប្រុស​ អាយុ​៣១ឆ្នាំ​ មុខរបរ​មិន​ពិត​ប្រាកដ​ រស់នៅ​ភូមិ​បរឌិននៀវ​ សង្កាត់​/ក្រុង/ខេត្តប៉ៃលិន​ មាន​ផ្ទុក​សារធាតុ​ញៀន​(+​)។ 

​-អំពី​ដំណើរ​រឿង​៖ ថ្ងៃទី​៣១​ខែមករាឆ្នាំ២០២៤​ វេលា​ម៉ោង​ប្រហែល​០៥​និង៤០​នាទីព្រឹក ជនរងគ្រោះ​បាន​ដេីរ​ហាត់​ប្រាណ​តែម្នាក់ឯងចេញពីចំណុចស្នងការដ្ឋានខេត្តប៉ៃលិន​ ភូមិ​វត្ត​ សង្កាត់​ប៉ៃលិន​ ក្រុង/​ខេត្តប៉ៃលិន​ សំដៅទៅផ្លូវបេតុងទល់មុខស្នងការដ្ឋានខេត្តប៉ៃលិន ចុះមកខាងក្រោម​ពេលដេីរបានមួយជុំ​ ជនរងគ្រោះ​ដេីរ​ត្រលប់​មកវិញ​ ដេីរបណ្តេីរចុចទូរស័ព្ទដៃបណ្តេីរ​ ដែលទូរស័ព្ទម៉ាក​ iphone 13Pro-Max ពណ៌​ទឹកសមុទ្រ។ 

លុះដល់វេលាម៉ោងប្រហែល០៦និង០០​នាទីព្រឹក​ ថ្ងៃខែឆ្នាំដដែល ពេលជនរងគ្រោះ​ដេីរមកដល់ចំណុចមុខផ្ទះ របស់ជនសង្ស័យ ភ្លាម​នោះ​ជនសង្ស័យបានដេីរតាមពីក្រោយ​ ហើយ​ធ្វើ​សកម្មភាព​ឆក់​យកទូរស័ព្ទដៃ ពេលនោះជនរងគ្រោះ​​យកទូរស័ព្ទដៃដាក់ក្នុងហោប៉ៅខោ ស្រាប់តែ​ជនសង្ស័យ​វាយនិងច្រានជនរងគ្រោះបណ្តាលឱ្យដួលរងរបួសចំកែងដៃខាងឆ្វេង និងរងរបួសចំជង្គង់ខាងឆ្វេងបែកហូរឈាម​ ហើយជនរងគ្រោះបានតបតវិញដេីម្បី​ការពារ​ខ្លួន​ ធ្វើឱ្យជនសង្ស័យរត់គេចខ្លួនបាត់។

​ ក្រោយពីកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹង​នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន។ បន្ទាប់ពីទទួល​​បណ្ដឹង​ពីជនរងគ្រោះរួចមក កម្លាំង​ជំនាញផ្នែក​នគរបាល​យុត្តិធម៌​ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិ​ន​បានសហការ​ជាមួយ​កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ៃលិន ចុះធ្វេី​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​រហូតដល់វេលាម៉ោង​ប្រហែល​១៥និង០០​នាទីរសៀល​​ ថ្ងៃទី/ខែ/ឆ្នាំដដែល , កំណត់មុខសញ្ញាបានក៏ឃាត់ខ្លួនជនសង្ស័យនៅ​ចំណុច​ផ្ទះ​ប្រជាពលរដ្ឋ​ ស្ថិត​នៅភូមិ​បឌិននៀវ​ សង្កាត់​/​ក្រុង/ខេត្តប៉ៃលិន។ បន្ទាប់មកក៏នាំខ្លួនជនសង្ស័យនៅកាន់​អធិការដ្ឋាននគរបាលក្រុងប៉ៃលិន​ ដេីម្បីធ្វើការ​សាកសួរ​។ 

ក្រោយ​ពីធ្វើ​ការ​សាកសួរ​ ជនសង្ស័យឈ្មោះ​ ស្រិន​ រ៉ា​យូ​ បាន​ឆ្លើយសារភាព​ថាខ្លួន​ពិត​ជា​បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ និង​ប្រេីហិង្សាទៅលេីជនរងគ្រោះ ពិតប្រាកដមែន។

ជនសង្ស័យ​ជាមុខ​សញ្ញា​ចាស់​ ​សារភាព​ថា ខ្លួន​ធ្លាប់​ជាប់​ពន្ធនាគារចំនួន​០៤លេីក​៖

​ទី​០១​-ជាប់​ពន្ធនាគារ​នៅ​ខេត្ត​បាត់ដំបង​ មិន​ចាំថ្ងៃ​ទី​/ខែ/ឆ្នាំ ពាក់​ព័ន្ធ​បទល្មើស​រំលោភ​សេពសន្ថវៈ​។ 

ទី​០២​-ជាប់​ពន្ធនាគារ​ខេត្តប៉ៃលិន​មិន​ចាំថ្ងៃ​/ខែ/ឆ្នាំ​ ពាក់​ព័ន្ធ​បទល្មើស​ហិង្សា​។ 

​ទី០៣​-ជាប់​ពន្ធនាគារ​ខេត្តប៉ៃលិន​ មិនចាំថ្ងៃ/ខែ/ឆ្នាំ ពាក់​ព័ន្ធ​បទល្មើស​ហិង្សា​។ 

ទី០៤​-ជាប់​ពន្ធនាគារ​ខេត្តប៉ៃលិន​ ថ្ងៃទី​២២​ ខែ​កញ្ញា​ ឆ្នាំ​២០២១​ ចេញ​ថ្ងៃទី​២១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៣​ ពាក់​ព័ន្ធ​បទល្មើស​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា គំរាម​ថានឹង​សម្លាប់​ និង​ប្រេីប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។

យោង៖ ពាក្យបណ្តឹងរបស់ជនរងគ្រោះ សំណូមពរឱ្យសមត្ថកិច្ចអនុវត្តតាមនីតិវិធីច្បាប់។

ករណីខាងលើនេះ សូមគោរពស្នើសុំយោបល់លោក ស្នងការឃាត់ខ្លួនជនសង្ស័យខាងលើនៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីអនុវត្តនីតិវិធី៕

ដោយ៖ស សារ៉េត


ចែករំលែក៖