ភ្នំពេញ ៖ សូមជូនចំណេះដឹងផ្នែកច្បាប់ ហេតុអ្វី សវនាការនៅឧទ្ធរណ៍ ត្រូវចំណាយពេលខ្លី និងតិចដងជាងនៅសាលាដំបូង? សូមជូនហេតុផលផ្លូវច្បាប់ ចំនួនពីរ ដូចខាងក្រោម៖
១- នីតិវិធីនៅឧទ្ធរណ៍ មិនពិនិត្យឡើងវិញទាំងអស់លើ អង្គហេតុ អង្គច្បាប់ ភស្តុតាង និងសាក្សី នៃសំណុំរឿង ដូចនៅសាលាដំបូងនោះទេ ពោលគឺធ្វើការពិនិត្យសាឡើងវិញតែទៅលើបណ្តឹងឧទ្ធរណ៍ និងលើអ្វីដែលជនជាប់ចោទមិនសុខចិត្តតែប៉ុណ្ណោះ
២- នីតិវិធីនៅឧទ្ធរណ៍ គឺធ្វើការតទល់ សួរដេញដោល តែជាមួយជនជាប់ចោទប៉ុណ្ណោះ ពោលគឺមិនតទល់ សួរដេញដោយជាមួយសាក្សីដែលបានធ្វើរួចហើយនៅសាលាដំបូងនោះទេ លើកលែងតែមានភស្តុតាង និងសាក្សីថ្មី ។ នេះជាការបញ្ជាក់ពីលោក ជិន ម៉ាលីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ លើប្រព័ន្ធ Telegram ផ្លូវការរបស់លោក ៕
ដោយ ៖ សិលា