ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីបំភ្លឺ របស់អ្នកនាំពាក្យរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាម​សេចក្តីបំភ្លឺ របស់អ្នកនាំពាក្យរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា​ នៅថ្ងៃទី​២​ ខែកុម្ភៈ​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ ថ្មីៗនេះ គណបក្សកម្លាំងជាតិ បានចេញសេចក្តីថ្លែងការណ៍លេខ ០២២/២៤ គកជ ចុះនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ពាក់ព័ន្ធទៅនឹងការផ្ទុះឡើងនូវការតវ៉ារបស់ពលរដ្ឋរស់នៅតំបន់រុនតាឯកពាក់ព័ន្ធថវិកាប័ណ្ណក្រីក្រដែល ផ្តល់ជូនដោយរាជរដ្ឋាភិបាលតាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

ក្រសួង​ បានបញ្ជាក់ថា​ ចំពោះបញ្ហាខាងលើនេះរាជរដ្ឋា ភិបាលបាននិងកំពុងចាត់វិធានការណ៍ដោះស្រាយជូនបងប្អូនទៅតាមគោលការណ៍និងនីតិវិធីហើយ គឺធ្វើយ៉ាងណាមិនអោយ បាត់បង់ផលប្រយោជន៍របស់បងប្អូននៅតំបន់រុនតាឯកនោះទេ។ សូមបងប្អូនរក្សាស្ថានភាពស្ងប់ស្ងាត់ នឹងនរ ហើយជឿទុកចិត្ត លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាយើង។

ការលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់គណៈបក្សកម្លាំងជាតិ វាគ្រាន់តែជាការកេងចំណេញខាងនយោបាយតែ ប៉ុណ្ណោះទេ ធាតុពិតគណៈបក្សកម្លាំងជាតិ មិនមានសមត្ថភាពនិងលទ្ធភាព ដោះស្រាយបញ្ហាទាំងអស់នេះជូនបងប្អូនឡើយ។ រាជរដ្ឋាភិបាលកម្ពុជាមិនទុកអោយបងប្អូនដែលមានការលំបាកចោលដោយមិនបានដោះស្រាយនោះឡើយ៕

ដោយ​៖តារា​


ចែករំលែក៖