ព័ត៌មានទាន់ហេតុការណ៍៖

ទេសរដ្ឋមន្ត្រីគន់ គីម ជួបសម្តែងការគួរសមនិងពិភាក្សាការងារ ជាមួយនាយឧត្តមសេនីយ៍ ដេតនីទីត ល្លួងងាំកុម ( Detnitit Luangngamkum ) អគ្គនាយក សមាគមអតីតយុទ្ធជនសង្រ្គាមថៃ

ចែករំលែក៖

ប្រទេសថៃ៖ នាព្រឹកថ្ងៃទី៨ ខែកុម្ភៈឆ្នាំ២០២៤ នាយឧត្តម សេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុ ប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន  នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូកម្ពុជាចូលជួបជាមួយ សមាគមអតីតយុទ្ធជនសង្រ្គាមថៃ ទ្វេភាគីនិងរិតចំណងសាមគ្គីភាពនៃប្រទេសទាំងពីរ។

ក្នុងជំនួបនោះ នាយឧត្តមសេនីយ៍ ដេតនីទីត ល្លួងងាំកុម ( Detnitit Luangngamkum ) អគ្គនាយក សមាគមអតីតយុទ្ធជនសង្រ្គាមថៃ បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ទេសរដ្ឋមន្ត្រី និង គណៈប្រតិភូនាពេលនេះ។ បន្ថែមពីនេះអគ្គនាយក អតីតយុទ្ធជនសង្រ្គាមថៃ បានសម្តែងនូវក្តីរីករាយ និងគាំទ្រចំពោះគំនិតផ្តួចផ្តើមក្នុងការបង្កើតនូវអនុស្សារណៈយោគយល់គ្នារវាងសមាគមអតីតយុទ្ធជនកម្ពុជា និង សមាគមអតីតយុទ្ធជនសង្រ្គាមថៃ ។

ជាការឆ្លើយតបលោមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ នាយឧត្តមសេនីយ៍ ដេតនីទីត ល្លួងងាំកុម ( Detnitit Luangngamkum )អគ្គនាយក សមាគម អតីតយុទ្ធជនសង្រ្គាមថៃ និងបានសម្តែងនូវក្តីរីករាយចំពោះវឌ្ឍនភាពរីកចម្រើនគួរឱ្យកត់សម្គាល់ នៃទំនាក់ទំងរវាងប្រទេសទាំងពីរ ដែលប្រមុខរាជរដ្ឋាភិបាលទាំងពីរ បានឯកភាពដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីពី 《ភាព ជាដៃគូរដើម្បីសន្តិភាព និងវិបុលភាព》 ទៅជា《 ភាព ជាដៃគូរយុទ្ធសាស្រ្ត》 ។ 

លោកទេសរដ្ឋមន្ត្រី បានឱ្យដឹងថា គោលបំណងនៃការបង្កើត អនុស្សារណៈយោគយល់គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ ជាពិសេសបញ្ជាក់ពីការប្តេជ្ញាចិត្តលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យឈានដល់កម្រិតថ្មីមួយ សម្រាប់ជា​គុណប្រយោជន៍ដល់អតីតយុទ្ធជនទាំងពីរប្រទេស កម្ពុជា ថៃ និយាយដោយឡែក និងក្របខ័ណ្ឌសហព័ន្ធអតីតយុទ្ធជនអាស៊ាននិយាយជារួម ក្នុងការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក ។

ទន្ទឹមជាមួយគ្នានេះដែរ,លោកទេសរដ្ឋមន្ត្រី ក៏បានលើក ឡើងបន្ថែមថា អតីតយុទ្ធជនកម្ពុជា ក្រោមការយកចិត្តទុកដាក់ពីសំណាក់ សម្តេចតេជោ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា  និងសម្តេចបវធិបតីនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា បានផ្តោតការយកចិត្តទុកដាក់ និង​ដោះស្រាយលើបញ្ហាជាឤទិភាព​សំខាន់​ៗ​​របស់ជាតិ ជាមួយនឹងការយកចិត្តទុកដាក់ខ្ពស់ ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជាលើគ្រ​ប់វិស័យ រួម​ទាំងការអនុវត្តគោលនយោបាយជាតិស្តីពី​អតីត​យុទ្ធជន តាមរយៈការខិតខំប្រឹងប្រែង​បង្កើន​ស​កម្មភាពនានា លើវិស័យអតីតយុទ្ធជន សំដៅធានាដល់ការលើក​កម្ពស់កិត្តិយសឱ្យសក្តិសមនឹងគុណបំណាច់ លើកស្ទួយកម្រិតជីវភាពរស់នៅ​របស់​​ប​ងប្អូន អតីតយុទ្ធជន ជាមួយក្រុមគ្រួសារ រួមមាន ការផ្តល់សេវាថែទាំអតីតយុទ្ធជ​ន ការគាំ​ពា​រ​​សុខភាពនិងការឧបត្ថម្ភសម្ភារ​ចាំបាច់​ទាំងឡាយ ការជួយបណ្តុះបណ្តាលវិជ្ជាជីវៈ ការដោះ​ស្រា​យការងារ មុខរបរ ការផ្តល់សម្បទាន​ដីសង្គមកិច្ច ការជួយសាងសង់លំនៅឋាន ដើម្បីឱ្យ​ពួ​កគេមានធនធានដីធ្លី មានលំនៅឋាន និងឤចប្រកបមុខរបរ ផ្សេងៗសម្រាប់ផ្គត់ផ្គង់​ជីវភា​ព​គ្រួ​សារឱ្យកាន់តែល្អប្រសើរ ៕

ដោយ៖ សូរិយា


ចែករំលែក៖