ខេត្តកំពត ៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាល ខេត្តកំពត នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ បានបង្ហោះលើផេកផ្លូវការថា ៖ ថ្ងៃបងប្អូនដើរលេងសប្បាយ ឯងនេះបើកឆាកប្រយុទ្ធគ្នា អរគុណលោកអធិការក្រុងបូកគោនិងសហការីលោកអធិការស្រុកឈូករួមនិងសហការី និងលោកអធិការក្រុងកំពតព្រមទាំងសហការី ដែលបានបង្ក្រាបក្រុមក្មេងទំនើងមកពីភ្នំពេញ ដែលបានបង្កហិង្សាទៅវិញទៅមកក្នុងក្រុងកំពតបានទាន់ពេលវេលា 11.02.24 ។
សូមបញ្ជាក់ថា : មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ សូមគាំទ្រចំពោះចំណាត់ការរបស់សមត្ថកិច្ច បានយកចិត្តទុកដាក់ក្នុងការបង្ក្រាបក្រុមក្មេងទំនើង ដែលពួកគេបានធ្វើសកម្មភាពអុកឡុកក្នុងសង្គម។ ក្រុមក្មេងទំនើងទាំងនេះ ហេតុអ្វីក៏នាំគ្នាបោះបង់ការសិក្សា ចាំយកការប្រព្រឹត្តបទល្មើស ស្រឡាញ់កាំបិតពូថៅ ដាវ ដែលឈានទៅរក ការបាត់បង់អនាគតដ៏ល្អ នឹងធ្វើឲ្យអាណាព្យាបាល ឪពុកម្ដាយ អស់ក្តីសង្ឃឹម ចំពោះកូនៗ ដែលដើរផ្លូវខុស រកតែផ្លូវ គុក ច្រវ៉ាក់ ។
សុទ្ធតែយុវជន ទំពាំងស្នងឬស្សី គប្បីដើរផ្លូវត្រូវ ដើម្បីកសាងជីវិត អនាគត ដ៏ល្អ ជាសរសរទ្រូងនៃប្រទេសជាតិ ប្រព្រឹត្តអំពើអបាយមុខ ដែលសង្គមស្អប់ខ្ពើម ហើយបាត់បង់ ឆក់យកឱកាស ជាយុវជនល្អក្នុងសង្គម ៕
ដោយ ៖ សិលា