ព័ត៌មានទាន់ហេតុការណ៍៖

ផ្នែកចក្ខុរោគនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការ ជាមួយក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលីនឹងផ្តល់ជូន ការពិនិត្យ និងព្យាបាលជំងឺភ្នែក ចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ៖ ផ្នែកចក្ខុរោគនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការ ជាមួយក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលីនឹងផ្តល់ជូន ការពិនិត្យ និងព្យាបាលជំងឺភ្នែក ចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ។ នេះយោងតាមសេចក្តីជូនដំណឹង របស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានកិត្តិយសសូមជម្រាបជូន  ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ព្រមទាំងប្រជាពលរដ្ឋ ទាំងអស់ឱ្យបានជ្រាបថា ផ្នែកចក្ខុរោគនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការ ជាមួយក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលីនឹងផ្តល់ជូន ការពិនិត្យ និងព្យាបាលជំងឺភ្នែក ដែលបណ្តាលមកពីការប៉ះពាល់ប្រព័ន្ធប្រសាទភ្នែកដូចជា ការបាត់បង់គំហើញដោយមិន ដឹងមូលហេតុ ឬក្រោយការប៉ះទង្គិចក្បាល ការបាត់បង់ផ្នែកណាមួយនៃការមើលឃើញ ភ្នែកស្រលៀង ត្របកភ្នែកធ្លាក់ ឬទាញឡើងទៅលើ ឬញាក់ខុសធម្មតា ចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។

អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ព្រមទាំងប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង លេខទូរស័ព្ទ: 092 986 532 ៕ 

ដោយ ៖ សិលា


ចែករំលែក៖