ព័ត៌មានទាន់ហេតុការណ៍៖

ពីនេះពីនោះពាក់ព័ន្ធកម្ពុជារបស់ លោក សុខ ឥសាន (ត)

ចែករំលែក៖

ភ្នំពេញ ៖ លោក សុខ ឥសាន បានបរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយលើកយកចំណុចសំខាន់ៗ ចំនួន ១០ ដូចខាងក្រោម ៖ 

១- ថាគ្មាននរណាអាចបំបែកបក្សសាងគ្រោះជាតិបានទេ = តែសាងគ្រោះជាតិខ្ទេចដូចអាចម៌ទីទុយឯងៗ?

២- ជនម្នាក់ដែលប្រឌិតរឿងផ្សាយតាមហ្វេសប៊ុកថាមានបញ្ហាគួរឲ្យខ្លាចនៅកម្ពុជា = ជាការផលិតរឿងមួលបង្កាច់សភាពការណ៍ពិតនៅកម្ពុជាបែបជាកើតចេញពីរោគចិត្ត?

៣- សង្ឃខ្មែរម្នាក់ដែលប៉ូលីសថៃចាប់ខ្លួន = មិនមែនជាសង្ឃទេ តែជាមនុស្សខូចបន្លំខ្លួនជាសង្ឃដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនដោយយកព្រះពុទ្ធសាសនាជាខែល?

៤- គណបក្សប្រជាជនកម្ពុជាអ្នកទទួលនូវការវាយប្រហារពៅស៊ឹង សែនករុណា = អត់មានរឿងអីទៅចរចាជាមួយនរណាទេ មានតែជូនតុលាការជួយរកយុត្តិធម៌ឲ្យ?

៥- ពាក្យបណ្តឹងបានទៅដល់ដៃតុលាការួចហើយ = អត់មានមូលដ្ឋានអីដកពាក្យបណ្តឹងទេ?

៦- ការកែពាក្យរបស់កាសែតឌើខាំបូឌីយ៉ាដេលី = គឺពាក់ព័ន្ធផ្ទាល់ជាមួយលោក​ ស៊ឹង សែនករុណា មិនពាក់ព័ន្ធនឹងគណបក្សប្រជាជនកម្ពុជាទេ?

៧- សម្តេចតេជោ ហ៊ុន សែន បានជម្រាបជាសាធារណៈរួចហើយ ថាគណបក្សប្រជាជនកម្ពុជាមិនបណ្តែតបណ្តោយនរណាប្រមាថមើលងាយប្ញលាបពណ៌ដែលនាំឲ្យខូចឈ្មោះគណបក្សទេ = បើនៅតែព្រហើន នោះគណបក្សប្រជាជនកម្ពុជានឹងប្តឹងទៅតុលាការ។

៨- បើគណបក្សប្រជាជនកម្ពុជាមិនប្តឹងទេគណបក្សនឹងនៅតែជាចោរ ប្ញមនុស្សខូចដដែល = អញ្ចឹងមានតែជូនឲ្យតុលាការជួយរកយុត្តិធម៌ឲ្យ។

៩- ការស្នើរបស់អង្គកាសង្គមស៊ីវិលមួយចំនួនគ្រាន់តែជាការត្រូវរូវគ្នាជាមួយជនល្មើស = ឯគណបក្សប្រជាជនកម្ពុជានៅតែទទួលរងភាពអយុត្តិធម៌ដដែល?

១០- បើមិនប្តឹង អ្នកព្រហើននៅតែព្រហើន = ឯអ្នករងគ្រោះនៅតែរងគ្រោះដដែល អត់មានយុត្តិធម៌? ៕

ដោយ ៖ សិលា


ចែករំលែក៖