ព័ត៌មានទាន់ហេតុការណ៍៖

លោក ម៉ម ប៊ុននាង អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ នៅក្រុងសំពៅពូន ខេត្តកណ្តាល

ចែករំលែក៖

ខេត្តកណ្តាល ៖ រសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា និងជាប្រធានក្រុមបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មណ្ឌលភូមិភាគទី៣ ខេត្តកណ្តាល បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់ព្រែកស្តី និងក្រុមប្រឹក្សាសង្កាត់សំពៅពូន នៃក្រុងសំពៅពូន ខេត្តកណ្តាល។ 

សូមបញ្ជាក់ថា ៖ ក្នុងឱកាសនោះ លោក ម៉ម ប៊ុននាង ផ្តាំផ្ញើដល់ក្រុមប្រឹក្សាសង្កាត់ទាំងអស់ ឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាពផ្ទាល់ខ្លួនឱ្យបានល្អ និងពិនិត្យឯកសារពាក់ព័ន្ធនឹងកាបោះឆ្នោតឱ្យបានគ្រប់គ្រាន់ ។ 

ក្នុងករណីបងប្អូនមានបញ្ហាសុខភាព ឬមានការខុសឆ្គងឯកសារណាមួយ ត្រូវរួសរាន់រាយការណ៍ដើម្បីមានវិធានការដោះស្រាយឱ្យបានទាន់ពេលវេលា ជាពិសេស សូមក្រុមប្រឹក្សាសង្កាត់ទាំងអស់អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា ទេវតាបាចផ្កា និងមានលេខរៀងទី១ នៅលើសន្លឹកឆ្នោត៕

ដោយ ៖ សិលា


ចែករំលែក៖