ព័ត៌មានទាន់ហេតុការណ៍៖

ស្រុតព្រះវិហារក្នុងប្រទេសហ្វីលីពីន បណ្តាលឱ្យមនុស្សរាប់សិបនាក់រងរបួស

ចែករំលែក៖

មន្ត្រីហ្វីលីពីនបាននិយាយថា នៅថ្ងៃទី ១៤ ខែកុម្ភៈ មនុស្សចំនួន ៤៧ នាក់បានរងរបួស បន្ទាប់ពីជាន់ទីពីរនៃព្រះវិហាររ៉ូម៉ាំងកាតូលិកបានបាក់ស្រុត ដួលរលំ នៅក្នុងខេត្ត Bulacan ភាគខាងជើងនៃរដ្ឋធានីម៉ានីល។
យោងតាមប្រធានការិយាល័យកាត់បន្ថយ និងគ្រប់គ្រងគ្រោះមហន្តរាយទីក្រុង San Jose del Monte លោកស្រី Gina Ayson បានបញ្ជាក់ថា គ្រោះថ្នាក់នេះបានកើតឡើងនៅពេលព្រឹក នៅពេលដែលពួកកាតូលិកទៅព្រះវិហារដើម្បីចូលរួមពិធីបុណ្យ Ash Wednesday ។ ជាន់ដែលបាក់នោះធ្វើពីឈើ ដូច្នេះវាមិនអាចទ្រាំទ្រនឹងបន្ទុករបស់ហ្វូងមនុស្សបានឡើយ។ ក្រោយពេលកើតហេតុមិនមានអ្នកណាម្នាក់ស្លាប់ទេ ជនរងគ្រោះទាំងអស់បានរងរបួសស្រាលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល ។
អភិបាលក្រុង San Jose del Monte លោក Arthur Robes បានស្នើសុំឱ្យបិទព្រះវិហារជាបណ្ដោះអាសន្ន ខណៈដែលអាជ្ញាធរធ្វើការវាយតម្លៃ៕ ដោយ៖ ធីរីណា

រូប​ថត​៖ Vietnamplus.vn


ចែករំលែក៖