ខេត្តកោះកុង ៖ ក្តីស្រលាញ់មានរាល់ថ្ងៃ ស្រលាញ់ពុកនិងម៉ាក់បំផុត ដែលផ្តល់ជីវិតអោយកូននិងអ្វីគ្រប់យ៉ាង ។ នេះជាលើកឡើងរបស់លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងថ្ងៃ ទិវា នៃក្តីស្រឡាញ់ ១៤ កុម្ភៈ ។
លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង បានរម្លឹកពីអតីតកាលថា៖ កូននៅចាំពេលដែលកូនពិបាកចិត្តបំផុតម៉ាក់ពួនមើលកូនហើយបង្ហូរទឹកភ្នែក ពេលនោះកូនក៏ដឹងថាម៉ាក់ពិបាកចិត្តច្រើនជាងកូនទ្វេរដង កូនត្រូវតែរឹងប៉ឹងរីករាយដើម្បីអោយក្តីរីករាយមានក្នុងបេះដូងលោកទាំងពីរទ្វេរដង ។
លោកស្រីបន្តថា ៖ ម៉ាក់និងពុកបានបង្កើតប្អូនប្រុសស្រី៣នាក់ទៀតដែលគួរអោយស្រលាញ់និងគួរអោយឈ្លោះណាស់ដែរយើងទាំង៤នាក់ជាតំណាងក្តីស្រលាញ់របស់លោកទាំង២ យើងទាំង៤បានជួបក្តីស្រលាញ់រហូតដល់មានតំណាងក្តីស្រលាញ់របស់យើងមកលើលោកនេះជាក្តីស្រលាញ់របស់លោកតាលោកយាយ ម៉ាក់ពុកបានបង្រៀនអោយកូនចេះអត់ធ្មត់តស៊ូ ចេះគោរពស្រលាញ់ខ្លួនឯង និងមនុស្សជុំវិញខ្លួន ្រសលាញ់គោរពស្មោះត្រង់ កតញ្ញូចំពោះជាតិទឹកដី ចំពោះថ្នាក់ដឹកនាំដែលបាននាំសន្តិភាពជូនជាតិមាតុភូមិ ចំពោះ ព្រះមហាក្សត្រតម្កល់លើត្បូង 🙏❤️🇰🇭 ៕
ដោយ ៖ សិលា