ព័ត៌មានទាន់ហេតុការណ៍៖

ស្លាបមាន់ ខូចគុណភាព ចំនួន២០០កេស ស្មើនឹង ២,០០០គីឡូក្រាម នាំចូលពីប្រទេសវៀតណាម មកចែកចាយនៅរាជធានីភ្នំពេញ ត្រូវបានបង្ក្រាប !

ចែករំលែក៖

ភ្នំពេញ ៖ ស្លាបមាន់ ខូចគុណភាព ចំនួន២០០កេស ស្មើនឹង ២,០០០គីឡូក្រាម ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយ ក.ប.ប រាជធានីភ្នំពេញ បង្ក្រាបបាននិងយកទៅកម្ទេចចោល ក្រោយពេលឈ្មួញលួចនាំចូលពីប្រទេសវៀតណាម មកចែកចាយនៅរាជធានីភ្នំពេញ គ្មានឯកសារបញ្ជាក់ពីប្រភពច្បាស់លាល់ និងមិនអនុ​លោមភាពផ្នែកបទដ្ឋានព័ត៌មានលក្ខខ័ណ្ឌតម្រូវម្ហូបអាហារ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ ។ 

សូមបញ្ជាក់ថា ៖ ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលឈ្មួញដឹកតាមរថយន្តម៉ាក Ssang Young ពណ៌លឿន ពាក់ផ្លាកលេខ ភ្នំពេញ 2AM-9042 ដោយកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំបង្ក្រាបដោយលោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរង ទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោកឧត្តមសេនីយ៍ត្រី ជុំ ណារ័ត្ន អនុផែនការងារ និងលោកវរសេនីយ៍ឯក យឹម សុជាតិ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយ ក.ប.ប. រាជធានីភ្នំពេញ ៕

ដោយ ៖ សហការី


ចែករំលែក៖