ខេត្តក្រចេះ ៖ 🥳🐬ដំណឹងរីករាយជាថ្មី៖ ស្វាគមន៍កូនផ្សោតទី២ ក្នុងឆ្នាំ២០២៤ មកក្នុងហ្វូងផ្សោតទន្លេមេគង្គ ដែលកើតចំថ្ងៃនៃក្តីស្រឡាញ់តែម្តង! ក្រុមអ្នកស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការWWF អង្កេតឃើញកូនផ្សោតទើបកើតមួយក្បាលនេះ ហែលក្នុងហ្វូងផ្សោតពេញវ័យចំនួន៧ក្បាលទៀត នៅក្នុងអន្លង់កាំពី នាខេត្តក្រចេះ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។ នេះជាការបញ្ជាក់ពីលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន នៅព្រលប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានបន្តថា , គួរដឹងថា សត្វផ្សោតទន្លេមេគង្គ ត្រូវបានចាត់ទុកជារតនសម្បត្តិជាតិមានជីវិតនៃប្រទេសកម្ពុជា ហើយសត្វដ៏មានតម្លៃនេះស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការIUCN ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត។ យើងពួតដៃរួមគ្នាការពារសត្វផ្សោតទន្លេមេគង្គ និងលំហូរសេរីនៃទន្លេមេគង្គដែលទីជម្រករបស់ពួកវា ដើម្បីរក្សាធនធានដ៏មានតម្លៃឥតគណនានេះសម្រាប់កូនចៅជំនាន់ក្រោយៗទៀត! ពិតជារីករាយណាស់ ថ្ងៃនៃសេចក្តីស្រឡាញ់ឆ្នាំនេះ។
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន ដកស្រង់ចេញពីប្រភព WWF Cambodia ៕
ដោយ ៖ ភារ៉ា ដង្កោ