ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យដែលធ្វើសកម្មភាពលួចម៉ូតូzoomer xនៅទីតាំងផ្ទះជួលមួយកន្លែង ត្រូវកម្លាំងសមត្ថកិច្ចនគរបាលបង្រ្កាបបានហើយ

ចែករំលែក៖

ខេត្តរតនគិរី៖ បន្ទាប់ពីទទួលបានព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម facebookស្តីពីករណីចោរកម្មលួចម៉ូតូនៅទីតាំងផ្ទះជួល១កន្លែងក្នុងក្រុងបានលុងកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ភ្លាម ស្នងការនគរបាលខេត្តស្រាវជ្រាវករណីនេះជាបន្ទាន់។ លោកស្នងការ បាន បញ្ជាកម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌសហការជាមួយកម្លាំងកងអន្តរាគមន៍ពិសេសនិង អធិការដ្ឋាននគរបាលក្រុងបានលុង ដោយមានការសម្របសម្រួលនីតិវិធី ពីលោក លាង អ៊ូ  ព្រះរាជអាជ្ញារងអមសាលា ដំបូងខេត្តបានស្រាវជ្រាវលើករណីនេះយ៉ាងសកម្មរហូត ដល់ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៤ វេលាម៉ោង២០ និង ៣០នាទីយប់ កម្លាំងប្រតិបត្តិការខាងលើឈានទៅបង្រ្កាបបានជនសង្ស័យ១នាក់ពាក់ព័ន្ធករណី (លួចម៉ូតូ) ត្រង់ចំណុចបន្ទប់ជួល ភូមិភ្នំស្វាយ សង្កាត់ បឹងកន្សែង  ក្រុងបានលុង ខេត្តរតនគិរី។

បើតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សួស វ៉ាន់នី (ហៅអាម៉ូ) ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នស្នាក់នៅបណ្ដោះអាសន្ន  ភូមិអូរមៀត សង្កាត់ ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

ចំណែកអត្តសញ្ញាណជនរងគ្រោះមានឈ្មោះ សាំ ធាវី ភេទ ស្រី អាយុ១៩ឆ្នាំ មុខរបរ បុគ្គលិកស៊ីត្រា  មានទីលំនៅបច្ចុប្បន្នស្នាក់នៅបណ្ដោះអាសន្នផ្ទះជួលភូមិភ្នំស្វាយ សង្កាត់ បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

ក្នុងប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចបានដកហូត វត្ថុតាងរួមមាន÷

១-ម៉ូតូចំនួន០២ គ្រឿង ម៉ាក zoomer xស៊េរីឆ្នាំ2020 ពណ៌ក្រហមលាយខ្មៅ លេខតួ លេខម៉ាស៊ីន០២៦៣៥២១ ស្លាកលេខរតនគិរី1F-2898 

២-ម៉ូតូម៉ាកហុងដាគុបស៊េរីឆ្នាំមិនស្គាល់លេខតួលេខម៉ាស៊ីនរលុបបាត់ ស្លាកលេខភ្នំពេញ1Cy-6366។

-ខោអាវធ្វើសកម្មភាពចំនួន០១ កំផ្លេ

-ទូរស័ព្ទម៉ាក Nokia 1280  ចំនួន១គ្រឿង

-សោចំនួន០៩ ដើម

-មួកសុវត្ថិភាពចំនួន០២ 

-កញ្ចក់ម៉ូតូចំនួន០២ គូ

-ធុងផ្សារចំនួន០២

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវការិយាល័យជំនាញកសាងនិងបំពេញសំណុំរឿងចាត់ការតាមនីតិវិធី៕

ដោយ៖ សូរិយា


ចែករំលែក៖