ក្រុមកាំភ្លើងធំ Arsenal បានទទួលបរាជ័យនៅពេលដែលកីឡាករ Galeno ស៊ុតបញ្ចូលទីក្នុងម៉ោងបន្ថែម៩០បូកបញ្ឈប់ដើម្បីផ្តល់ឱ្យ Porto ទទួលបានអត្ថប្រយោជន៍ពីការប្រកួតជើងទីមួយនៃការប្រកួត Champions League វគ្គ១៦ក្រុមចុងក្រោយរបស់ពួកគេ។
ខ្សែបម្រើស្លាបសញ្ជាតិប្រេស៊ីលរូបនេះបានព្យាយាមស៊ុតបាល់២-៣ដងដើម្បីស៊ុតបញ្ចូលទី មុនពេលស៊ុតបាល់បញ្ចូលទីយ៉ាងអស្ចារ្យផុតដៃអ្នកចាំទី David Raya។ ក្រុមម្ចាស់ផ្ទះរបស់ Sergio Conceicao គួរតែនាំមុខមុននៅតង់ទីពីរ បន្ទាប់ពី Galeno បានស៊ុតបាល់បុកបង្គោលទី និងធ្វើឱ្យមានការស្ទុះនៃការសម្រុកឡើងរបស់ក្រុមភ្ញៀវ។
នោះគឺជាការបណ្តោយឱ្យក្រុម Arsenal មានកំហុស ប៉ុន្តែ Galeno បានរកគ្រាប់បាល់នៅនាទីទី៤នៃម៉ោងបន្ថែមទៀតនៅពេលចប់ការប្រកួត។ ការស៊ុតបាល់បញ្ចូលទីដ៏ខ្លាំងរបស់ Nico Gonzalez មុននេះបានឆ្លងកាត់របារទី ខណៈដែលក្រុមម្ចាស់ផ្ទះព្យាយាមបើកការស៊ុតបញ្ចូលទីក្នុងតង់ទីមួយ។
ក្រុមកាំភ្លើងធំបានគ្រប់គ្រងបាល់ច្រើនជាងក្រុមម្ចាស់ផ្ទះ ប៉ុន្តែមិនបានស៊ុតបាល់បញ្ចូលទីតែមួយគ្រាប់ក្នុងការប្រកួតនោះទេ ដោយកីឡាករ William Saliba និង Kai Havertz បានស៊ុតបាល់ពីជ្រុង។
ការប្រកួតជើងទីពីរនឹងធ្វើឡើងនៅកីឡដ្ឋាន Emirates នៅថ្ងៃទី១២ ខែមីនា នៅពេលដែល Arsenal នឹងឆ្ពោះទៅកាន់វគ្គ១/៤ផ្តាច់ព្រ័ត្រជាលើកដំបូងចាប់តាំងពីឆ្នាំ២០០៩–២០១០ បើសិនជាពួកគេអាចយកឈ្នះជើងទី២នេះបាន។
ក្នុងការប្រកួតវគ្គចែកពូល Champions League ជាលើកដំបូងរបស់ពួកគេចាប់តាំងពីឆ្នាំ២០១៧ ក្រុម Arsenal មើលទៅគួរឱ្យភ័យខ្លាច ហើយមិនបានបង្ហាញពីទម្រង់លេងដ៏អស្ចារ្យដែលបាននាំឱ្យពួកគេរកបាន២១គ្រាប់ក្នុងការប្រកួតបើកឆាក Premier League ចំនួន៥ក្នុងឆ្នាំប្រតិទិន។
សម្រាប់តែលើកទីពីរក្នុងកំណត់ត្រា (ចាប់តាំងពីឆ្នាំ២០០៣–២០០៤) ក្រុមកាំភ្លើងធំមិនមានការស៊ុតចំគោលដៅក្នុងការប្រកួតក្របខ័ណ្ឌ Champions League ដែលពីមុនបានបរាជ័យក្នុងរបៀបនេះនៅឯក្រុម Barcelona ក្នុងវគ្គ១៦ក្រុមចុងក្រោយកាលពីខែមីនា ឆ្នាំ២០១១។
ក្រុម Porto កំពុងឈរនៅលេខរៀងទី៣ក្នុងលីកកំពូលព័រទុយហ្គាល់ Liga មាន៧ពិន្ទុតាមពីក្រោយ Benfica និង Sporting Lisbon ប៉ុន្តែពួកគេតែងតែគ្រប់គ្រងលើក្រុម Arsenal ដែលមិនទាន់ឈ្នះនៅលើទឹកដី Estadio do Dragao ក្នុងការប៉ុនប៉ងចំនួន៤ដង ដោយស្មើម្តង និងចាញ់៣ដង។ ចំណែកក្រុមកាំភ្លើងធំបានឈ្នះការប្រកួតជើងទី១ក្នុងចំណោមការប្រកួត១២លើកចុងក្រោយរបស់ពួកគេនៅក្នុងការប្រកួតដោយចាញ់១ក្នុងចំណោមការប្រកួត៧លើកចុងក្រោយ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)