ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យម៉ូតូគេចពន្ធ ត្រូវបានគេដឹកតាមរថយន្តចេញពីតំបន់ក្នុងស្រុកម៉ាឡៃ

ចែករំលែក៖

 ខេត្តបន្ទាយមានជ័យ៖ ម៉ូតូជាច្រើនគ្រឿងត្រូវបានពលរដ្ឋធ្វើដំណើរតាមផ្លូវជាតិលេខ៥៩ប្រទះឃើញនៅពេលយប់ក៏ឆ្លៀតថតបានក៏ផ្ដល់រួបភាពឲ្យអ្នកសារព័ត៌មានធ្វើការចុះផ្សព្វផ្សាយជូនមន្ត្រីពាក់ព័ន្ធដើម្បីធ្វើការតាមដានរាល់បទល្មើសសេដ្ឋកិច្ចលួចឆ្លងដែននៅពេលយប់ក្នុងស្រុកម៉ាឡៃ ។

សេចក្ដីរាយការណ៍បានបញ្ជាក់ថាៈបទល្មើសសេដ្ឋកិច្ចលួចឆ្លងដែនតាមច្រករបៀងក្នុងស្រុកម៉ាឡៃនៅពេលយប់មានច្រើនរូបភាពក្នុងនោះការជួញដូរមនុស្សឆ្លងដែនក៏នៅតែបន្ត បូករួមទាំងជនបរទេសនិងទំនិញចាប់ហ៊ួយសាច់មាន់ សាច់ជ្រូកបង្កករួមទាំងសត្វមាន់រស់ដើម្បីយកមកចែកចាយនៅក្នងផ្សារជាប់ព្រំដែនឬក៏បន្តចែកចាយទៅតាមផ្សារនានាក្នុងព្រះរាជាណាចក្រកម្ពុជា កត្តាទាំងនេះដែលធ្វើឲ្យទំនិញក្នុងស្រុកពុំសូវមានទីផ្សារ ដោយគ្មានការត្រួតពិនិត្យពីមន្ត្រី ធ្វើឲ្យប៉ះពាល់សុខភាពពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។

 ប្រភពពលរដ្ឋដដែលបញ្ជាក់ថាៈ ច្រករបៀងតំបន់ព្រំដែនក្នុងស្រុកម៉ាឡៃ កន្លងទៅថ្មីនេះខាងភាគីថៃបានធ្វើការទប់ស្កាត់ម៉ូតូស៊េរីទំនើបឆ្លងដែនគេចពន្ធជាច្រើនគ្រឿងដែលក្រុមឈ្មួញបម្រុងឆ្លងដែនតែអកុសលត្រូវប្រជាពលរដ្ឋថៃប្រទះឃើញក្នុងចម្ការអំពៅបានរាយការណ៍ជូនសមត្ថកិច្ចរបស់គេឲ្យធ្វើការទប់ស្កាត់បានផងដែរ។

 ពលរដ្ឋបញ្ជាក់ថាៈ ម៉ូតូជាច្រើនគ្រឿងដឹកតាមរថយន្តគឺពួកគាត់បានឃើញកាលពីយប់ថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២៤តាមបណ្ដោយផ្លូវជាតិលេខ៥៩ ចេញ ពីចំណុចច្រករបៀងអូរទំព័រស្រុកមាឡៃ ។

ប្រជាពលរដ្ឋ លើកឡើងថា ចេញតែពេលយប់ហើយពលរដ្ឋឆ្ងល់ថា ព្រំដែនរវាងកម្ពុជា ថៃ សុទ្ធ តែមានមន្ត្រីការពារហេតុអ្វីម៉ូតូគេចពន្ធកំពុងដំណើរការចេញបានដោយយ៉ាងរលូនយ៉ាងនេះ ៕

ដោយ៖ វណ្ណា


ចែករំលែក៖