ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាល​ បន្តអនុវត្តការរឹតបន្តឹងជាតិអាល់កុល គ្រឿងញៀននិងអាវុធជាតិផ្ទុះក្នុងភូមិសាស្រ្តខេត្តបាត់ដំបង

ចែករំលែក៖

 ខេត្តបាត់ដំបង​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅព្រឹក​ថ្ងៃ​ទី​២៩​ ខែកុម្ភៈ​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ ដោយអនុវត្តតាម យោប​ល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នង​ ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង និងស្របតាមសេចក្តីសម្រេចលេខ ០១៧ សស រ .នប ចុះថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០២៣ របស់ស្នងការដ្ឋាននគរបាលខេត្តបាត់​ដំ​បង លោកវរសេនីយ៍ឯក ប៉ូវ វណ្ណឌី ស្នងការរងនិង ជាប្រធានក្រុមការ​ងារបានដឹកនាំកម្លាំងនគរបាល​ កាលពីយប់ថ្ងៃទី ២៨ខែ កុម្ភៈ ឆ្នាំ ២០២៤​ ចុះអនុវត្តការរឹតបន្តឹងជាតិអាល់កុល គ្រឿងញៀននិងអាវុធជាតិផ្ទុះក្នុងភូមិសាស្រ្តខេត្តបាត់ដំបងពេលយប់នៅ​ចំណុចរង្វង់មូលលោកតាដំ បងក្រញូង​ ក្នុងក្រុងបាត់ដំ​បង លទ្ធផល​ទទួលបានដូចខាងក្រោម ៖ 

១-ត្រួតពិនិត្យបទល្មើសចរាចរណ៍ផ្លូវគោក

-យានយន្តសរុប ១៨៩ គ្រឿង រថយន្ត ៥៥ គ្រឿងម៉ូតូ ១៣៤គ្រឿង

-ផាកពិន័យចេញប័ណ្ណត្រួតពិនិត្យបទល្មើសចេញពីម៉ាស៊ីន ០៩ សន្លឹកបង់ប្រាក់ ០៣ សន្លឹក

-វាស់ជាតិអាល់កុលអ្នកបើកបរសរុប ២៩ គ្រឿង 

-អ្នកបើកបររថយន្ត ២៩ នាក់(ពុំមានជាតិអាល់កុល)

២-ត្រួតពិនិត្យបទល្មើសគ្រឿង ញៀន៖

-ធ្វើតេស្តលើអ្នកបើកបរម៉ូតូសរុបចំនួន ០៤ នាក់  ( វិជ្ជមាន ០១ នាក់)

៣-ត្រួតពិនិត្យបទល្មើសអាវុធគ្រឿងផ្ទុះគ្រប់ប្រភេទ សរុប ១៨៩ គ្រឿង

-ម៉ូតូ  ១៣៤ គ្រឿង

-រថយន្ត ៥៥ គ្រឿង

-ពុំមានរកឃើញអាវុធគ្រឿងផ្ទុះនោះទេ។

សមត្ថកិច្ចនគរបាលបន្តធ្វើស កម្មភាពនៅចំណុចគោលដៅសំខាន់ៗក្នុងភូមិសាស្រ្តនានាទូទាំងខេត្ត សំដៅបង្ការ ទប់ស្កាត់និងបង្រ្កាបនូវរាល់បទល្មើសទាក់ទងនឹងសក​ម្មភាពខាងលើ ហើយបញ្ហានេះទាម ទារឱ្យមានការយោគ យល់ចំពោះអ្នកធ្វើដំណើរតាមដងផ្លូវ នៅពេលមានការ​ស្នើសុំត្រួតពិនិត្យពីសមត្ថកិច្ច និងទាមទារនូវការចូលរួម ពីមហាជនផងដែរ ដើម្បីឱ្យការបំពេ ញភារកិច្ចរបស់មន្រ្តីនគរបាលប្រកបដោយប្រសិទ្ធភាព ក្នុងគោលបំណង រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ក្នុងមូលដ្ឋាន ទាំងការងារចរាចរណ៍ផ្លូវគោក ការប្រយុទ្ធប្រឆាំងបញ្ហាគ្រឿង ញៀនគ្រប់ប្រភេទ បញ្ហាអាវុធ គ្រឿងផ្ទុះគ្រប់ប្រភេទ និងបញ្ហាក្មេងទំនើង ដែលតែងកើតមាននៅតាមមូលដ្ឋាន នាពេលកន្លងមក៕

ដោយ៖ អរុណរះ


ចែករំលែក៖