ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ដោយអនុវត្តតាម យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នង ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង និងស្របតាមសេចក្តីសម្រេចលេខ ០១៧ សស រ .នប ចុះថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០២៣ របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ប៉ូវ វណ្ណឌី ស្នងការរងនិង ជាប្រធានក្រុមការងារបានដឹកនាំកម្លាំងនគរបាល កាលពីយប់ថ្ងៃទី ២៨ខែ កុម្ភៈ ឆ្នាំ ២០២៤ ចុះអនុវត្តការរឹតបន្តឹងជាតិអាល់កុល គ្រឿងញៀននិងអាវុធជាតិផ្ទុះក្នុងភូមិសាស្រ្តខេត្តបាត់ដំបងពេលយប់នៅចំណុចរង្វង់មូលលោកតាដំ បងក្រញូង ក្នុងក្រុងបាត់ដំបង លទ្ធផលទទួលបានដូចខាងក្រោម ៖
១-ត្រួតពិនិត្យបទល្មើសចរាចរណ៍ផ្លូវគោក
-យានយន្តសរុប ១៨៩ គ្រឿង រថយន្ត ៥៥ គ្រឿងម៉ូតូ ១៣៤គ្រឿង
-ផាកពិន័យចេញប័ណ្ណត្រួតពិនិត្យបទល្មើសចេញពីម៉ាស៊ីន ០៩ សន្លឹកបង់ប្រាក់ ០៣ សន្លឹក
-វាស់ជាតិអាល់កុលអ្នកបើកបរសរុប ២៩ គ្រឿង
-អ្នកបើកបររថយន្ត ២៩ នាក់(ពុំមានជាតិអាល់កុល)
២-ត្រួតពិនិត្យបទល្មើសគ្រឿង ញៀន៖
-ធ្វើតេស្តលើអ្នកបើកបរម៉ូតូសរុបចំនួន ០៤ នាក់ ( វិជ្ជមាន ០១ នាក់)
៣-ត្រួតពិនិត្យបទល្មើសអាវុធគ្រឿងផ្ទុះគ្រប់ប្រភេទ សរុប ១៨៩ គ្រឿង
-ម៉ូតូ ១៣៤ គ្រឿង
-រថយន្ត ៥៥ គ្រឿង
-ពុំមានរកឃើញអាវុធគ្រឿងផ្ទុះនោះទេ។
សមត្ថកិច្ចនគរបាលបន្តធ្វើស កម្មភាពនៅចំណុចគោលដៅសំខាន់ៗក្នុងភូមិសាស្រ្តនានាទូទាំងខេត្ត សំដៅបង្ការ ទប់ស្កាត់និងបង្រ្កាបនូវរាល់បទល្មើសទាក់ទងនឹងសកម្មភាពខាងលើ ហើយបញ្ហានេះទាម ទារឱ្យមានការយោគ យល់ចំពោះអ្នកធ្វើដំណើរតាមដងផ្លូវ នៅពេលមានការស្នើសុំត្រួតពិនិត្យពីសមត្ថកិច្ច និងទាមទារនូវការចូលរួម ពីមហាជនផងដែរ ដើម្បីឱ្យការបំពេ ញភារកិច្ចរបស់មន្រ្តីនគរបាលប្រកបដោយប្រសិទ្ធភាព ក្នុងគោលបំណង រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ក្នុងមូលដ្ឋាន ទាំងការងារចរាចរណ៍ផ្លូវគោក ការប្រយុទ្ធប្រឆាំងបញ្ហាគ្រឿង ញៀនគ្រប់ប្រភេទ បញ្ហាអាវុធ គ្រឿងផ្ទុះគ្រប់ប្រភេទ និងបញ្ហាក្មេងទំនើង ដែលតែងកើតមាននៅតាមមូលដ្ឋាន នាពេលកន្លងមក៕
ដោយ៖ អរុណរះ