ទីក្រុងម៉ែលប៊ន៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃសៅរ៍ ទី២ ខែមីនា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាដល់អាកាសយានដ្ឋានអន្តរជាតិម៉ែលប៊ន ប្រទេសអូស្ត្រាលី ប្រកបដោយសុវត្ថិភាព ដោយមានការទទួលបដិសណ្ឋារកិច្ចពីសំណាក់លោក Tim Watts ឧបការីរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ។
ជាមួយគ្នានេះ ស្នាមញញឹម និងការផ្តល់នូវភាពកក់ក្តៅ របស់បងប្អូនប្រជាពលរដ្ឋខ្មែរ ចំពោះ ដំណេីរមកដល់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ។
សម្ដេចធិបតី ក៏សូមអរគុណបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលី និងនូវ៉ែសេឡង់ ដែលបានមករង់ចាំ និងទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលបំផុត៕
ដោយ៖ តារា