ព័ត៌មានទាន់ហេតុការណ៍៖

La Liga ស៊ើបអង្កេតការ​រើសអើង​ប្រកាន់​ពូជសាសន៍លើ​ខ្សែ​ប្រយុទ្ធ Vinicius Jr ក្នុងជំនួបជាមួយ Valencia

ចែករំលែក៖

ស្ថាប័នលីកកំពូលអេស្ប៉ាញ La Liga កំពុង​វិភាគ​វីដេអូ​មួយ​ដែល​បង្ហាញ​ថា ខ្សែប្រយុទ្ធ Vinicius Jr ត្រូវ​បាន​គេ​បំពាន​លើ​ពូជសាសន៍​អំឡុង​ពេល​ប្រកួត​របស់ Real Madrid នៅទឹកដី Valencia កាលពីថ្ងៃទី២ មីនាកន្លងទៅសារព័ត៌មាន The Athletic បានរាយការណ៍ថា វីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមត្រូវបានចោទប្រកាន់ថា បង្ហាញអ្នកគាំទ្រកុមារម្នាក់ដឹកនាំការរំលោភបំពានលើកីឡាករខាងលើ

Vinicius បានស៊ុតបាល់បញ្ចូលទី២គ្រាប់ក្នុងលទ្ធផលស្មើ កាលពីថ្ងៃសៅរ៍ ហើយបានអបអរដោយការលើកកណ្តាប់ដៃរបស់គាត់ឡើងទៅលើ។ កីឡាករវ័យ២៣ឆ្នាំរូបនេះបានប្រឈមមុខនឹងការរំលោភបំពានការរើសអើងជាតិសាសន៍ជាច្រើនដងក្នុងអំឡុងពេលរបស់គាត់នៅក្នុងប្រទេសអេស្ប៉ាញ។

កាលពីក្នុងខែឧសភា ឆ្នាំ២០២៣ Vinicius បាននិយាយថា “La Liga ជាកម្មសិទ្ធិរបស់អ្នករើសអើងជាតិសាសន៍” បន្ទាប់ពីគាត់ត្រូវបានបំពានដោយអ្នកគាំទ្រក្រុម Valencia នៅ Mestalla ក្រោយមកមនុស្សនាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការរំលោភបំពាននេះ ហើយក្លិប Valencia ត្រូវបានពិន័យ និងបញ្ជាឱ្យបិទកីឡដ្ឋានរបស់ពួកគេមួយផ្នែកសម្រាប់ការប្រកួតចំនួនក្រោយមកទៀតត្រូវបានកាត់បន្ថយមកត្រឹមនាក់តាមការប្តឹងឧទ្ធរណ៍។

ការរំលោភបំពានការរើសអើងជាតិសាសន៍ទៅលើ Vinicius បានប្រឈមមុខក្នុងរយៈពេល១៨ខែចុងក្រោយនេះរួមមាន

ខែកញ្ញា ឆ្នាំ២០២២ ៖ អ្នកគាំទ្រ Atletico Madrid មួយចំនួនបានច្រៀងចម្រៀងរើសអើងជាតិសាសន៍ទៅកាន់ Vinicius នៅខាងក្រៅកីឡដ្ឋាន Metropolitano របស់ពួកគេ មុនពេល Real Madrid លេងពួកគេ។ Atletico Madrid ក្រោយមកបានថ្កោលទោសការស្រែកថា មិនអាចទទួលយកបានដោយអ្នកគាំទ្រភាគតិច។

ខែកញ្ញា ឆ្នាំ២០២២ដដែល ៖ មនុស្សមួយចំនួននៅក្នុងប្រទេសអេស្ប៉ាញបានរិះគន់ការប្រារព្ធពិធីអបអរគ្រាប់បាល់បញ្ចូលទីរបស់ Vinicius ដែលគាត់បានរាំដោយលក្ខណៈឌឺដង។ គាត់បានឆ្លើយតបដោយនិយាយថា “សុភមង្គលរបស់ជនជាតិប្រេស៊ីលស្បែកខ្មៅនៅអឺរ៉ុប” គឺនៅពីក្រោយការរិះគន់។

ខែធ្នូ ឆ្នាំ២០២២ ៖ Vinicius ហាក់ដូចជាទទួលរងនូវការបំពានលើការរើសអើងជាតិសាសន៍នៅ Valladolid ខណៈពេលដែលគាត់បានដើរកាត់អ្នកគាំទ្របន្ទាប់ពីត្រូវបានប្តូរ។ នៅខែបន្ទាប់ La Liga បានអះអាងថា ខ្លួនបានដាក់ការចោទប្រកាន់ទាក់ទងនឹងការបំពានការរើសអើងជាតិសាសន៍របស់ Vinicius ទៅស្ថាប័នតុលាការ រដ្ឋបាល និងកីឡាដែលពាក់ព័ន្ធ ។

ខែមករា ឆ្នាំ២០២៣ ៖ រូបសំណាករបស់ខ្សែបម្រើស្លាបរបស់ក្លិReal Madrid ត្រូវបានព្យួរពីលើស្ពាននៅជិតកន្លែងហ្វឹកហាត់របស់ក្លិប មុនពេលការប្រកួតជាមួយនឹងក្រុម Atletico Madrid ក្នុងពានរង្វាន់ Copa del Rey ក្លិប Atletico Madrid បានអះអាងថា ឧបទ្ទវហេតុនេះគឺគួរឱ្យស្អប់ខ្ពើម។

ខែកុម្ភៈ ឆ្នាំ២០២៣ ៖ អ្នកគាំទ្រក្រុម Mallorca ត្រូវបានគេថតបានថា បានបំពានលើកីឡាករប្រេស៊ីលរូបនេះ ក្នុងអំឡុងពេលប្រកួតជាមួយក្រុម Real Madrid

ខែមីនា ឆ្នាំ២០២៣ ៖ La Liga បានឲ្យដឹងថា “អាកប្បកិរិយារើសអើងជាតិសាសន៍ដែលមិនអាចអត់អោនបានត្រូវបានសង្កេតឃើញម្តងទៀតប្រឆាំងនឹង Vinicius” នៅក្នុងការប្រកួតជាមួយ Barcelona ហើយបានរាយការណ៍ពីការប្រមាថជាតិសាសន៍ទៅកាន់តុលាការក្រុង Barcelona

ខែឧសភា ឆ្នាំ២០២៣ ៖ Vinicius បានរងការរំលោភបំពានជាតិសាសន៍ប្រឆាំងនឹង Valencia។ ក្រោយ​មក​មនុស្ស​​នាក់​ត្រូវ​បាន​ឃុំ​ខ្លួន​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​បំពាន។

ខែតុលា ឆ្នាំ២០២៣ ៖ Vinicius បានសរសើរ Sevilla សម្រាប់ការចេញមុខយ៉ាងឆាប់រហ័ស និងរាយការណ៍ពីអ្នកគាំទ្រម្នាក់ទៅអាជ្ញាធរពីបទបំពានលើគាត់។

ខែតុលា ឆ្នាំ២០២៣ដដែល Barcelona បានបើកការស៊ើបអង្កេតបន្ទាប់ពី Vinicius ត្រូវបានអ្នកគាំទ្រចោទប្រកាន់ថាបានធ្វើបាបបន្ទាប់ពីត្រូវបានប្តូរចេញក្នុងអំឡុងពេលជំនួប El Clasico

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖