ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តព្រះវិហារ ធ្វើសន្និសីទសារព័ត៌មាន លើករណីប្រជាពលរដ្ឋចូលរំលោភ​ទន្រ្ទាន​កាន់កាប់​​​ដីដោយខុសច្បាប់

ចែករំលែក៖

ខេត្តព្រះវិហារ ៖ រដ្ឋបាលខេត្តព្រះវិហារ  ធ្វើសន្និសីទសារព័ត៌មាន ស្តីពីការឈានទៅការចុះអនុវត្តច្បាប់  បន្ទាប់ពីបានផ្សព្វផ្សាយអប់រំណែនាំ ជាច្រើនលើក ច្រើនសារ លើករណីប្រជាពលរដ្ឋចូលរំលោភ​ទន្រ្ទាន​កាន់កាប់​​​ដោយខុសច្បាប់ លើដីដែលបានចុះបញ្ជីរួចរាល់ និងត្រូវបានវិនិយោគដោយក្រុមហ៊ុន សីលាដាម៉ិច ខូអិលធីឌី ។                    

សូមបញ្ជាក់ថា ៖ នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤  ម្សិលមុិញ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំនូវសន្និសីទសារព័ត៌មានស្តីពីការចោទប្រកាន់របស់សារពត៌មានមួយចំនួន​តូច លើករណីការចុះអនុវត្តច្បាប់របស់លើប្រជាពលរដ្ឋ និងបក្សពួក ចូលរុករានទន្រ្ទានកាន់កាប់លើដីវិនិយោគស្របច្បាប់ដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនសីលាម៉ិច ខូ អិលធីឌី ស្ថិតក្នុងភូមសាស្រ្តឃុំស្រយង់ និងឃុំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ ។

សន្និសីទសារព័ត៌មាននាពេលនេះ​ រៀបចំឡេីង​នៅសាលសន្និសីទសារព័ត៌មាន​ សាលាខេត្តព្រះវិហារ​ ក្រោមអធិបតីភាព​ ឯកឧត្តម​ សួន​ សុវណ្ណ​ អនុប្រធានរដ្ឋបាលព្រៃឈេី​ ឯកឧត្តម ណុប​ វុធ្ធី​ អភិបាលរងខេត្តព្រះវិហារ​ លោក​ ពឹង​ ទ្រីដា​ ប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រម៉ាញ់​ និងនេសាទខេត្ត​ លោកស្រី​  ហែម​ សុគុណ​ពិសី​ ប្រធានមន្ទីរព័ត៌មានខេត្ត​ ព្រមទាំងមានការចូលរួមពីអ្នកពាក់ព័ន្ធ​ និងអ្នកសារព័ត៌មានជាច្រេីនរូបទៀត។

សូមជម្រាបជូនថា ៖ អ្នកសារព័ត៌មានខ្លះ គប្បីស្វែងរកប្រភពឱ្យបានច្បាស់លាស់ នូវមូលដ្ឋានជាក់លាក់ មុនធ្វើការចុះផ្សាយ និងមិនត្រូវប្រើទម្លាប់សរសេរដោយការស្មាន ឈានដល់តាំងខ្លួនជា សមត្ថកិច្ច ជាអាជ្ញាធរ ជាតុលាការ ជាអ្នកវិភាគ បែបអនាធិបតេយ្យ គ្មានវិជ្ជាជីវះនោះឱ្យសោះ ៕

ដោយ ៖ សិលា


ចែករំលែក៖