ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឃ្លុបបេីកវ៉ាជែងចូលគន្លងបញ្ច្រាសជ្រុលទៅបុកកិនម៉ូតូនិងឡំប្រឺតាបណ្តាលឱ្យក្មេងស្រីសិស្សសាលាម្នាក់ស្លាប់និងប្រុសស្រី៣នាក់ទៀតរបួសធ្ងន់និងស្រាល

ចែករំលែក៖

ភ្នំពេញ៖​ យ៉ាងហោចណាស់ក៏មានក្មេងស្រីសិស្សសាលាម្នាក់បានធ្លាយខួរស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម និងមនុស្សប្រុសស្រី៣នាក់ទៀតរងរបួសធ្ងន់ស្រាលក្នុងគ្រោះថ្នាក់ចរាចរណ៍បង្កឡេីងដោយរថយន្តឃ្លុបបេីកលឿនវ៉ាជែងចូលគន្លងបញ្ច្រាសជ្រុលទៅបុកកិនម៉ូតូនិងឡំប្រឺតា​ កាលពីវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់​ ថ្ងៃទី៩​ មីនា​ ឆ្នាំ២០២៤​ នៅចំណុចមុខខ្លោងទ្វារវត្តអរុណវតី​ តាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងភូមិកន្ទោកជេីង​ សង្កាត់កន្ទោក​ ខណ្ឌកំបូល​ ហេីយរថយន្តបង្កព្យាយាមបេីករត់បានប្រហែល១០០ម៉ែត្រទេីបឃាត់ខ្លួនបានទាំងតៃកុង។ជនរងគ្រោះ ឈ្មោះផន​ ស្រីនុច​ ១២ឆ្នាំ​ (សព) និង ផន ស្រីនាង​ ៩ឆ្នាំ(របួស)​ ជាសិស្សសាលា។ ដោយឡែកបុរស២នាក់ទៀតទី១-ឈ្មោះ​ ជុំ​ ចាន់វាសនា​ ភេទប្រុស អាយុ២៨ឆ្នាំ​ រងរបួសស្រាល​ បេីកបរឡំប្រឺតា​ ស្នាក់នៅភូមិវាល​ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ​ ចំណែកម្នាក់ទៀតរងរបួសបាក់ជេីងទាំងសងខាង​  ឈ្មោះប៉ុន​ វិសាល​ ភេទប្រុស​ អាយុ៣០ឆ្នាំ​ បេីកបរម៉ូតូម៉ាកគុប​ ពណ៌ខៀវ​ ពាក់ស្លាកលេខបន្ទាយមានជ័យ1S-0512  ។តា​មប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះឈ្មោះប៉ុន​ វិសាល​ ជិះម៉ូតូដឹកក្មេងស្រី២នាក់ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចទៅកេីត​ ដោយមានឡំប្រឺតាមួយគ្រឿងទៀតបេីកបរដោយបុរសម្នាក់ធ្វេីដំណេីរស្របគ្នាមកពីក្រោយ​ លុះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តឃ្លុប ពាក់ស្លាកលេខភ្នំពេញ3E-2791​ ធ្វេីដំណេីរក្នុងទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿនហេីយវ៉ាជែងចូលគន្លងបញ្ច្រាសខាងម៉ូតូក៏ជ្រុលទៅបុកកិនម៉ូតូបណ្តាលឱ្យក្មេងស្រីម្នាក់បែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ ចំណែកបុរសអ្នកឌុបនិងក្មេងស្រីម្នាក់ទៀតរងរបួសធ្ងន់​ ហេីយរថយន្តមិនទាន់អស់ល្បឿនក៏បន្តទៅបុកឡំប្រឺតាមួយគ្រឿងទៀតបណ្តាលឱ្យបុរសម្នាក់រងរបួសស្រាល។
ប្រភពដដែលបានបន្តថា​ ភ្លាមនោះរថយន្តបង្កមិនព្រមឈប់ទទួលកំហុសនោះទេបានព្យាយាមបេីករត់បានប្រហែល១០០ម៉ែត្រត្រូវបានប្រជាពលរដ្ឋដេញឃាត់ជាប់។
ក្រោយកេីតហេតុជនរងគ្រោះដែលរងរបួសត្រូវបានកងសង្គ្រោះ៧១១​ កងពលតូចលេខ៧០​ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ​ ដេីម្បីសង្គ្រោះ​ ចំណែកម៉ូតូនិងរថយន្តរួមទាំងតៃកុងត្រូវបានសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅជំនាញចរាចរណ៍រាជធានីភ្នំពេញដេីម្បីចុះមកធ្វេីការវាស់វែងយកយានយន្តទាំងអស់ទៅរក្សាទុករងចាំដោះស្រាយតាមនីតិវិធី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖