ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣៦នាក់ ក្នុងបទល្មើសគ្រឿងញៀនចំនួន ១៦ករណីទូទាំងប្រទេសថ្ងៃទី ០៩ មីនាម្សិលមិញ!

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ដូច្នេះ​សូម​យុវជន​ និង​យុវតី​ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​! ខណៈ​ជនសង្ស័យចំនួន ៣៦ នាក់ (ស្រី ០០នាក់) ត្រូវបានសមត្ថកិច្ច​ទូទាំងប្រទេស​ ចុះស្រាវជ្រាវបង្ក្រាប​ និងឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៦ករណី កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ម្សិលមិញនេះ​។

ក្នុងចំណោមជនសង្ស័យចំនួន ៣៦នាក់ រួមមាន៖ជួញដូរ ០ករណី ឃាត់ ០នាក់(ស្រី ០នាក់),ដឹកជញ្ជូន រក្សាទុក ១២ករណី ឃាត់ ៣០នាក់(ស្រី ០នាក់),ចាត់ចែង សម្រួល ១ករណី ឃាត់ ១នាក់(ស្រី ០នាក់)​ និងប្រើប្រាស់ ៣ករណី ឃាត់ ៥នាក់(ស្រី ០នាក់)។ 

ចំណែក​វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៩ ខែមីនា រួមមាន៖​ មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice) ស្មេីនិង​ ១៥,៤៩ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប​ មានដូចខាងក្រោម​ ៖

កម្លាំង​នគរបាល​ជាតិ​ ០៩អង្គភាព

*១ / មន្ទីរ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៧,៥៣ក្រាម។

*២ / បន្ទាយមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៤នាក់ ចាប់យកIce ០,៩៧ក្រាម។

*៣ / កំពង់ចាម៖ ចាត់ចែង ១ករណី ឃាត់ ១នាក់។

*៤ / កំពត៖ រក្សាទុក ២ករណី ឃាត់ ៤នាក់ ចាប់យកIce ០,៧៨ក្រាម។

*៥ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ចាប់យកIce ២,៤៤ក្រាម។

*៦ / ក្រចេះ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,០៥ក្រាម។

*៧ / រាជធានីភ្នំពេញ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,២២ក្រាម។

*៨ / ព្រះវិហារ៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យកIce ០,២៦ក្រាម។

*៩ / សៀមរាប៖ រក្សាទុក ២ករណី ឃាត់ ៩នាក់ ចាប់យកIce ០,៩២ក្រាម។

កម្លាំងកងរាជអាវុធហត្ថខេត្ត ១អង្គភាព

*១ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ៥នាក់ ចាប់យកIce ២,៣២ក្រាម៕

ដោយ​៖ តារា​


ចែករំលែក៖