ព័ត៌មានទាន់ហេតុការណ៍៖

Inter Milan យកឈ្នះម្ចាស់ផ្ទះ Bologna ឡើងដាច់១៨ពិន្ទុកំពូលតារាងនៅ Serie A

ចែករំលែក៖

ក្រុម Inter Milan មាន១៨ពិន្ទុដាច់នៅលើកំពូលតារាង Serie A បន្ទាប់ពីទទួលបានជ័យជម្នះនៅឯទឹកដីក្រុម Bologna ក្នុងលទ្ធផល១ទល់០ ដែលដេញតាមពីក្រោយក្នុងកៅអី Champions League

ខ្សែការពារកណ្តាលសញ្ជាតិអាឡឺម៉ង់ Yann Bisseck បានរកគ្រាប់បាល់១គ្រាប់គត់នៃការប្រកួតពីការបញ្ជូនបាល់របស់ Alessandro Bastoni គឺ៨នាទីមុនពេលសម្រាកក្នុងតង់ទី១

ការឈ្នះលើកទី១២ជាប់ៗគ្នាក្នុងការប្រកួតទាំងអស់នឹងពង្រីកការនាំមុខរបស់ Inter Milan មុនពេលការប្រកួតក្នុងផ្ទះរបស់ Juventus ជាមួយ Atalanta នៅថ្ងៃអាទិត្យនេះ

Bologna បន្តឈរនៅលេខរៀងទីបន្ទាប់ពីចាញ់ក្នុងផ្ទះជាលើកទីរបស់ពួកគេក្នុងរដូវកាលនេះ។ ក្រុមម្ចាស់ផ្ទះបានគ្រប់គ្រងភាគច្រើននៅតង់ទីពីរ ប៉ុន្តែមិនអាចស្វែងរកគ្រាប់បាល់តាមស្មើបានទេ តាមរយៈក្រុមរបស់លោក Simone Inzaghi ដែលបានរបូតគ្រាប់បាល់ត្រឹមតែ១៣គ្រាប់ក្នុង២៨ប្រកួតក្នុងលីក។

ការទទួលជ័យជម្នះគឺជាលើកទី១០របស់ Inter Milan ជាប់ៗគ្នាក្នុងលីក ដែលមានតែលើកទី ប៉ុណ្ណោះដែលពួកគេសម្រេចបាននូវភាពអស្ចារ្យនោះក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ ខណៈដែលពួកគេបន្តដំណើរឆ្ពោះទៅរកការលើកពាន Serie A ជាលើកទី២០

ទន្ទឹមនឹងនោះ ក្រុម Roma ដែលឈរនៅលេខរៀងទី៥ មានឱកាសកាត់បន្ថយគម្លាតក្រុម Bologna មកត្រឹមចាញ់១ពិន្ទុនៅពេលដែលពួកគេជួបក្រុមFiorentina នៅរាត្រីថ្ងៃអាទិត្យនេះ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖