ព័ត៌មានទាន់ហេតុការណ៍៖

Leverkusen កាន់តែធំក្លិនពាន Bundesliga ក្រោយពីឈ្នះ Freiburg

ចែករំលែក៖

ក្រុមឡើងជើង Bayer Leverkusen ខិតកាន់តែកៀកក្នុងការឈ្នះពានរង្វាន់លីកកំពូលអាល្លឺម៉ង់ Bundesliga បន្ទាប់ពីទទួលជ័យជម្នះនៅទឹកដីក្រុម Freiburg ក្នុងលទ្ធផល៣ទល់២។

កីឡាករ Florian Wirtz បាន​ស៊ុត​បញ្ចូល​ទី​ឲ្យ Leverkusen នាំមុខ​មុន​ដោយលេងត្រឹមតែ​២​នាទីប៉ុណ្ណោះ ប៉ុន្តែ Ritsu Doan បាន​តាម​ស្មើ​ឲ្យ​ម្ចាស់​ផ្ទះវិញនៅនាទីទី១០។ កីឡាករ Adam Hlozek និង Patrik Schick បានស៊ុតបញ្ចូលទីម្នាក់១គ្រាប់ឲ្យក្រុមភ្ញៀវ Leverkusen នៅពាក់កណ្តាលតង់ដើម្បីផ្តល់ឱ្យក្រុមបន្តជ័យជម្នះ បើទោះបីកីឡាករ Yannik Keitel រកបាន១គ្រាប់សម្រាប់ក្រុមម្ចាស់ផ្ទះតាមពីក្រោយក៏ដោយ។ជ័យ​ជម្នះ​នេះ​បាន​រក្សា​ក្រុម​របស់លោក Xabi Alonso មាន១០ពិន្ទុ​ដាច់​លើ​កំពូល​តារាង ខណៈ Freiburg ស្ថិត​នៅ​លេខ៩។ ចំណែក Bayern Munich បានបិទគម្លាតដល់ទៅ៧ពិន្ទុបន្ទាប់ពីបានយកឈ្នះលើក្រុម Darmstadt ៥–២កាលពីថ្ងៃសៅរ៍ ប៉ុន្តែ Leverkusen មិនមានសញ្ញានៃសម្ពាធទេ ខណៈដែលពួកគេបានស្តារមុខមាត់របស់ពួកគេឡើងវិញ។

ការចូលមកក្នុងការប្រកួតនេះ Freiburg និង Leverkusen បានជួបប្រទះនូវអារម្មណ៍ផ្ទុយគ្នាកាលពីថ្ងៃព្រហស្បតិ៍ក្នុងវគ្គ១៦ក្រុមចុងក្រោយនៃ Europa League ។ ក្រុម West Ham បានយកឈ្នះលើក្រុម Freiburg ក្នុងលទ្ធផល ៥–០ ដើម្បីបញ្ជូនពួកគេចេញពីការប្រកួត ប៉ុន្តែ Leverkusen បានឈានដល់វគ្គ១/៤ផ្តាច់ព្រ័ត្រដែរ ខណៈដែលគ្រាប់បាល់ស៊ុតបញ្ចូលទីចំនួន២គ្រាប់ពី Schick បានបិទបញ្ចប់ជ័យជម្នះសរុប ៥–៤ ទល់នឹងក្រុម Qarabag ។រហូតមកដល់ពេលនេះ Leverkusen មិនទាន់ចាញ់ការប្រកួតទាំងអស់នៅគ្រប់ការប្រកួតទាំងអស់ក្នុងឆ្នាំ២០២៣–២០២៤ ហើយនៅសល់តែ៨ប្រកួតទៀតប៉ុណ្ណោះដើម្បីលេងក្នុងក្របខ័ណ្ឌ Bundesliga ខណៈដែលពួកគេសម្លឹងរកការឈ្នះពានរង្វាន់លីកដំបូងមិនធ្លាប់មាន ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖