ព័ត៌មានទាន់ហេតុការណ៍៖

សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីបុណ្យអភិសេកសាមគ្គី នាគម្គី នាគម្គា ស្ថិតក្នុងមជ្ឈមណ្ឌល សាសនា វប្បធម៌ ទេសចរណ៍ សំពៅត្រៃលោក ត្រៃលក្ខណ៍

ចែករំលែក៖

ខេត្តកំពង់ធំ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យអភិសេកសាមគ្គី នាគម្គី នាគម្គា ស្ថិតនៅជាប់ច្រំាងទន្លេស្ទឹងសែន ស្ថិតក្នុងបរិវេណ មជ្ឈមណ្ឌល សាសនា វប្បធម៌ ទេសចរណ៍ សំពៅត្រៃលោក ត្រៃលក្ខណ៍ ដែលមានទីតាំង ស្ថិតនៅក្នុងភូមិកាល់មេឃ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ ថ្ងៃអាទិត្យ ១៥កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤។ 

គួរំលឹកផងដែរថា ៖ 

១. កាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ២០១៣ មជ្ឈមណ្ឌល សាសនា វប្បធម៌ ទេសចរណ៍ សំពៅត្រៃលោក ត្រៃលក្ខណ៍ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឺទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

២. កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវស្ពានបេតុង មួយខ្សែឆ្លងកាត់ស្ទឹងសែន ពីឃុំត្បូងក្រពើ ស្រុកសន្ទុក នឹងត្រូវតភ្ជាប់ទៅកាន់ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ចំណែកឯសមិទ្ធិផលដែលបានអភិសេកនៅក្នុងថ្ងៃនេះ គឺជាសមិទ្ធិផលថ្មីមួយទៀតក្នុងចំណោមសមិទ្ធិផលជា ច្រើន ដែលបានកសាងនៅក្នុង មជ្ឈមណ្ឌល សាសនា វប្បធម៌ ទេសចរណ៍ សំពៅត្រៃលោក ត្រៃលក្ខណ៍។ តាមរយៈ សមិទ្ធិផលនេះ បានបង្ហាញអំពីកម្លាំងសាមគ្គី និងទឹចក្តីសទ្ធាជ្រះថ្លារបស់ ឯកឧត្តម លោកជំទាវ ឧក ញ៉ា អ្នកឧកញ៉ា លោកឧកញ៉ា លោក លោស្រី ដែលជាពុទ្ធសាសនិកខ្មែរ ដែលចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយ នូវវិស័យព្រះពុទ្ធសាសនានៅព្រះរាជាណចក្រកម្ពុជា ក៏ដូចជាបានចូលរួមចំណែក្នុងការលើស្ទួយ នូវវិស័យទេសចរណ៍ ក្នុងការទាក់ទាញអ្នកទេសចរណ៍មកទស្សនាកម្សាន្ត និងផ្ដិតរូបភាពដ៏ស្រស់ស្អាត ពីសំណង់ស្ថាបត្យកម្មបែបសាសនា នៅខេត្តកំពង់ធំបន្តែមមួយកម្រិតទៀត នៅក្រោមដំបូលនៃម្លប់សុខសន្តិភាព៕

ដោយ៖ សូរិយា


ចែករំលែក៖