ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តស្វាយរៀង​ សូមធ្វេីការឆ្លេីយតបចំពោះសារព័ត៌មាន​ LSN ដែលមានឈ្មោះ លួស​ សេង​ ជាអ្នកផ្សព្វផ្សាយ​ ជុំវិញករណីជីកស្តារបឹង​ ព្រែក​ នៅក្នុងខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង ៖ រដ្ឋបាលខេត្តសូមជម្រាបជូនថា​ បច្ចុប្បន្ននេះរដ្ឋបាលខេត្តបាន​និងកំពុងយកចិត្តទុកដាក់លេីការងារជីកស្តារបឹង​ ព្រែក​នៅក្នុងភូមិសាស្ត្រមួយចំនួនក្នុងខេត្តស្វាយរៀង ដេីម្បីរក្សាប្រភពទឹកប្រេីប្រាស់សម្រាប់កូនចៅជំនាន់ក្រោយទៅថ្ងៃអនាគត​ ជាក់ស្តែងបឹងដែលកំពុងធ្វេីការជីកស្តារនោះមានឈ្មោះថា​ បឹងដូនទយ​ គឺក្នុងគោលដៅទុកប្រេីប្រាស់ផ្គត់ផ្គង់ជាទឹកស្អាត​ និងជាអាងស្តុកទឹក​សម្រាប់បម្រើឲ្យវិស័យកសិកម្មនៅក្នុងតំបន់នោះ​។  ចំពោះបឹងបាធូក៏បាននិងកំពុងធ្វេីការអភិវឌ្ឍជីកស្តារដូចគ្នា​ សម្រាប់រំដោះទឹកនៅក្នុងខេត្តស្វាយរៀងប៉ែកខាងជេីង​ ដែលតែងតែជនលិចដីស្រែ លំនៅដ្ឋាន​ បងប្អូនប្រជាពលរដ្ឋ​ និងរោងចក្រមួយចំនួននៅក្នុងរដូវវស្សាផងដែរ។  

ចំពោះការលេីកឡេីងថា​ “ជនជាតិវៀតណាម​មកជីកដីខ្មែរ”គឺជារឿងមិនពិតនោះទេ​ ព្រោះជនជាតិវៀតណាមម្នាក់នោះ​ គឺជាតៃកុងអេស្កាវ៉ាទ័រដែលក្រុមហ៊ុនជួលមកបេីកបរអេស្កាវ៉ាទ័រតែប៉ុណ្ណោះ ។ 

អាស្រ័យហេតុនេះ​ សូមបងប្អូនអ្នកសារព័ត៌មាន​ និងសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន ។

សូមអានលម្អិតទាំងស្រុង នូវសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តស្វាយរៀង​ ដូចខាងក្រោម ៕ 

ដោយ ៖ សិលា


ចែករំលែក៖