ខេត្តស្វាយរៀង ៖ រដ្ឋបាលខេត្តសូមជម្រាបជូនថា បច្ចុប្បន្ននេះរដ្ឋបាលខេត្តបាននិងកំពុងយកចិត្តទុកដាក់លេីការងារជីកស្តារបឹង ព្រែកនៅក្នុងភូមិសាស្ត្រមួយចំនួនក្នុងខេត្តស្វាយរៀង ដេីម្បីរក្សាប្រភពទឹកប្រេីប្រាស់សម្រាប់កូនចៅជំនាន់ក្រោយទៅថ្ងៃអនាគត ជាក់ស្តែងបឹងដែលកំពុងធ្វេីការជីកស្តារនោះមានឈ្មោះថា បឹងដូនទយ គឺក្នុងគោលដៅទុកប្រេីប្រាស់ផ្គត់ផ្គង់ជាទឹកស្អាត និងជាអាងស្តុកទឹកសម្រាប់បម្រើឲ្យវិស័យកសិកម្មនៅក្នុងតំបន់នោះ។ ចំពោះបឹងបាធូក៏បាននិងកំពុងធ្វេីការអភិវឌ្ឍជីកស្តារដូចគ្នា សម្រាប់រំដោះទឹកនៅក្នុងខេត្តស្វាយរៀងប៉ែកខាងជេីង ដែលតែងតែជនលិចដីស្រែ លំនៅដ្ឋាន បងប្អូនប្រជាពលរដ្ឋ និងរោងចក្រមួយចំនួននៅក្នុងរដូវវស្សាផងដែរ។
ចំពោះការលេីកឡេីងថា “ជនជាតិវៀតណាមមកជីកដីខ្មែរ”គឺជារឿងមិនពិតនោះទេ ព្រោះជនជាតិវៀតណាមម្នាក់នោះ គឺជាតៃកុងអេស្កាវ៉ាទ័រដែលក្រុមហ៊ុនជួលមកបេីកបរអេស្កាវ៉ាទ័រតែប៉ុណ្ណោះ ។
អាស្រ័យហេតុនេះ សូមបងប្អូនអ្នកសារព័ត៌មាន និងសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន ។
សូមអានលម្អិតទាំងស្រុង នូវសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តស្វាយរៀង ដូចខាងក្រោម ៕
ដោយ ៖ សិលា