ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងព័ត៌មាន អនុញ្ញាតឱ្យបន្តសុពលភាពបណ្ណសារព័ត៌មានឆ្នាំ២០២៣ រហូតទទួលបានបណ្ណ២០២៤

ចែករំលែក៖

ភ្នំពេញ ៖ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន សូមជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ម្ចាស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយ អង្គការ សមាគម ដែលធ្វើការលើវិស័យព័ត៌មាន និងសោតទស្សន៍ អ្នកសារព័ត៌មានជាតិ អន្តរជាតិទាំងអស់ជ្រាបថា ការចេញ បណ្ណសារព័ត៌មានឆ្នាំ២០២៤ មានការយឺតយ៉ាវ ដោយសារក្រសួងត្រូវកែសម្រួលប្រព័ន្ធចុះឈ្មោះឱ្យស្រប ជាមួយផ្ទាល verify.gov.kh ដើម្បីបំពាក់ QR កូដ ដែលទទួលស្គាល់ជាផ្លូវការនៅលើបណ្ណសារព័ត៌មាន ឆ្នាំ២០២៤។

ដើម្បីសម្រួលដល់ការអនុវត្តការងាររបស់អ្នកសារព័ត៌មាន ដែលមិនទាន់ទទួលបានបណ្ណសារព័ត៌មាន ឆ្នាំ២០២៤ ក្រសួងព័ត៌មានអនុញ្ញាតឱ្យបន្តសុពលភាពបណ្ណសារព័ត៌មានឆ្នាំ២០២៣ ដោយស្វ័យប្រវត្តិចាប់ ពីថ្ងៃជូនដំណឹងនេះ រហូតដល់ពេលទទួលបានបណ្ណសារព័ត៌មានឆ្នាំ២០២៤។

អាស្រ័យដូចបានជម្រាបជូនខាងលើសូម ឯកឧត្តម លោកជំទាវ លោកឧកញា អ្នកឧកញ៉ា លោក លោកស្រី ម្ចាស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយ អង្គការ សមាគម ដែលធ្វើការលើវិស័យព័ត៌មាន និងសោតទស្សន៍ អ្នកសារព័ត៌មានជាតិ អន្តរជាតិទាំងអស់ជ្រាបជាព័ត៌មាន និងយោគយល់ដោយអនុគ្រោះ។

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍ថា ៖ សូមជូនបងប្អូនអ្នកសារព័ត៌មានទាំងអស់បានជ្រាបជាព័ត៌មាន! ក្រសួងព័ត៌មាននឹងពន្លឿនកិច្ចការចេញបណ្ណសម្គាល់អត្តសញ្ញាណឱ្យបានឆាប់រហ័ស! សូមបងប្អូនអ្នកសារព័ត៌មានទទួលនូវសេចក្តីរាប់អានពីខ្ញុំ ៕

ដោយ ៖ សិលា


ចែករំលែក៖