ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តស៊េរីទំនើបមួយគ្រឿងទាំងបំពានអថិភាព បញ្ច្រាសទិស បណ្តាលអោយកង់បីបុកពេញទំហឹង រងការខូចខាត យ៉ាងដំណំ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ០៨ និង ១៥នាទីយប់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវ រដ្ឋសភា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញកង់បី ឥណ្ឌាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 1U-6585 បើកដោយបុរសម្នាក់ធ្វើដំណើរចេញចេញពីផ្លូវព្រះសុីសុវត្ថិទិសដៅពីជើងមកត្បូងគោលបំណងដឹកភ្ញៀវទៅ បុរីប៉េងហួត បឹងស្នោ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់ បើករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកហុងឈី ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា D.D.6868 បើកតាមបណ្តោយផ្លូវ រដ្ឋសភាក្នុងទិសដៅបញ្ច្រាសពីកើតមកលិច គោលបំណងឆ្លងចូលទៅក្នុងណាហ្គាវើល០២ ខណៈពេលបើកមកដល់មុខនិងណាហ្គាវើលក៏ត្រុវកង់បីឥណ្ឌា បុកពេញទំហឹង ស្រុញផ្នែកខាងមុខ និងបែកកញ្ចក់តែមិនបង្កអោយមនុស្សរងរបួសនោះឡើយ ។ ចំណែករថយន្តរងការខូចខាត ទ្វារចំហៀងខាងស្តាំ ផ្នែកខាងក្រោយនៃរថយន្ត ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចសម្របសម្រួលភាគីសងខាង ដោយអោយរថយន្តបង្ក សងសំណង ទៅកាន់កង់បីឥណ្ឌាចំនួន ៥០០ដុល្លារ ដើម្បីបញ្ចប់រឿង ៕
ដោយ៖សុខាសែនជ័យ