ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ក្នុងចំណោម៧នាក់សមត្ថកិច្ចឃាត់ខ្លួនករណីធ្វើសកម្មភាពបានយកកាំបិត​ផ្គាក់​កាប់ទៅលើជនរងគ្រោះ

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ច បានឃាត់ខ្លួន ជនសង្ស័យ២នាក់ក្នុងចំណោម៧នាក់ ក្នុងករណី ធ្វើសកម្មភាព បានយកកាំបិត​ផ្គាក់​កាប់ទៅលើជនរងគ្រោះនៅស្រុកស្វាយទាប។

យោងតាមសមត្ថកិច្ចនគរបាលស្រុក បានអោយដឹងនៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤បានអោយដឹងថាជនសង្ស័យមានឈ្មោះ ញឹម ករណា  អាយុ១៥ឆ្នាំ មុខរបរកម្មកររោចក្រ រស់នៅភូមិច្រកស្គរ ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង ជាអ្នកបើកបរម៉ូតូ​ និងឈ្មោះ ខឿន ចាន់ភក្ដី ភេទប្រុស អាយុ២១ ឆ្នាំ មុខរបរកម្មករ​រោងចក្រ ភូមិព្រីងជ្រុំ ឃុំព្រះន្លា ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ​ជាអ្នកកាន់កាំបិត​ផ្គាក់​ និងម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម​សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១T ៥១៥២។

ប្រភពបន្តថា នៅវេលាម៉ោង១៩និង៤៨នាទីយប់ ថ្ងៃទី០៦ខែមេសា ឆ្នាំ២០២៤ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំប្រសូត្រ បានចេញល្បាតចល័តនៅតាមផ្លូវជាតិ ៣១៤D បានប្រទះឃើញក្មេងទំនើងចំនួនមួយក្រុមមានគ្នាចំនួន០៧ នាក់ ម៉ូតូចំនួន ០៣ គ្រឿង ដោយ​ឃើញមានកាន់កាំបិត​ផ្គាក់​ ភ្លាមនោះសមត្ថកិច្ចយើងបានធ្វេីការ​ឃាត់ម៉ូតូបានចំនួន០១គ្រឿង ជិះគ្នាចំនួន០២នាក់ និងម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម​សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀង ១T ៥១៥២ ។

ចំណែក អ្នកបើកម៉ូតូ០២គ្រឿងទៀត  ឃើញសភាពការណ៍មិនស្រួល បានជិះ​រត់គេចចេញពីកន្លែង។

​តាម​ចម្លើយ​របស់​ឈ្មោះ ខឿន ចាន់ភក្ដី បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា​ ខ្លួននិងបក្សពួកពិតជាធ្លាប់បានធ្វើសកម្មភាពបានយកកាំបិត​ផ្គាក់​កាប់ទៅលើគេបានចំនួន០២លេីក លេីកទី១​កាលពីកំឡុង​ ខែ១១ ឆ្នាំ ២០២៣ បានធ្វើសកម្មភាពកាប់​ទៅលើ ជនរងគ្រោះបណ្ដាលឱ្យរងរបួសខ្នង នៅខាងលិចផ្ទះសំណាក់បារីស ស្ថិតនៅក្នុងឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

លេីកទី២ នៅក្នុង​ខែ១១ ឆ្នាំ ២០២៣ ដូច​គ្នា​ ខ្លួននិងបក្សពួកបានធ្វើសកម្មភាព​កាប់ទៅលើគេម្តងទៀតនៅខាងលិចវត្តសាមគ្គី បណ្ដាលឱ្យជនរងគ្រោះរងរបួសស្មា​ខាងឆ្វេង ស្ថិត​នៅក្នុងឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ក្រោយពីធ្វើសកម្មភាពខ្លួននិងបក្សពួកបានគេចខ្លួនបាត់។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបដើម្បីចាត់ការតាមច្បាប់ ៕

ដោយ៖ សុថាន

 

 


ចែករំលែក៖