ភ្នំពេញ ៖ តាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ បានឲ្យដឹងថា ចំនួនគោលដៅសរុប ៧៨គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៦០គ្រឿង, រថយន្តធំ ០២គ្រឿង, រថយន្តតូច ៤២គ្រឿង និងម៉ូតូ ៣១៦គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣០៤គ្រឿង រថយន្តធំ ០២គ្រឿង រថយន្តតូច ៤២គ្រឿង និងម៉ូតូចំនួន ២៦០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ០៩ថ្ងៃ ពីថ្ងៃទី១-០៩ ខែមេសា ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ៣,២៥៤គ្រឿង រថយន្តធំ ២៤គ្រឿង រថយន្តតូច ៨២៧គ្រឿង ម៉ូតូ ២,៤០៣គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២,៧៥៤គ្រឿង, រថយន្តធំ ២៤គ្រឿង, រថយន្តតូច ៦៧១គ្រឿង និងម៉ូតូ ២,០៥៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕
ដោយ ៖ សិលា