ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ១០ មេសា ចំនួន ១១ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣០នាក់

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៣០ នាក់ (ស្រី ០១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១១ករណី ទូទាំងប្រទេសនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ។

ក្នុងចំណោមជនសង្ស័យចំនួន ៣០នាក់ រួមមាន៖ជួញដូរ ១ករណី ឃាត់ ២នាក់(ស្រី ០នាក់),ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់ ៩នាក់(ស្រី ១នាក់)​ និងប្រើប្រាស់ ៤ករណី ឃាត់ ១៨នាក់(ស្រី ០នាក់)។ 

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១០ ខែមេសា រួមមាន៖​ មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice) ស្មេីនិង​ ៦២,៨៨ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ០៨អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម​៖

កម្លាំង​នគរបាល​ជាតិ​ ០៦អង្គភាព

*១ / មន្ទីរ៖ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់។

*២ / រាជធានីភ្នំពេញ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។

*៣ / ពោធិ៍សាត់៖ រក្សាទុក ៣ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ០ករណី ឃាត់ ២នាក់ ចាប់យកIce ៨,៨៧ក្រាម។

*៤ / រតនគិរី៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៤៩,៦៥ក្រាម។

*៥ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៩នាក់។

*៦ / តាកែវ៖ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,០៧ក្រាម។

កម្លាំងកងរាជអាវុធហត្ថខេត្ត ៣អង្គភាព

*១ / កំពត៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៤,២៩ក្រាម។

*២ / រតនគិរី៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

*៣ / ប៉ៃលិន៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់៕

ដោយ​៖ តារា​


ចែករំលែក៖