ភ្នំពេញ ៖ សម្ដេចធិបតីមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា មានប្រសាសន៍ថា ដើម្បីដោះស្រាយបញ្ហាទឹកលិច ជាពិសេសនៅរាជធានីភ្នំពេញ សម្ដេចធិបតី បានសម្រេចលើគម្រោង ដែលចំណាយថវិកាជាង៣០០លានដុល្លារ ដោយផ្ដោតលើមុខព្រួញ២៖
១. ការបញ្ចៀសទឹកជន់កុំឱ្យហូរពីតំបន់ខាងក្រៅចូលមកតំបន់ទីប្រជុំជនរាជធានីភ្នំពេញ
២. ការដោះស្រាយ និងកែលម្អប្រព័ន្ធលូរំដោះទឹកដែលមានស្រាប់ នៅក្នុងរាជធានីភ្នំពេញ ដោយរៀបចំការជីកលូ និងប្រឡាយរំដោះទឹក ការរៀបចំស្ដារប្រព័ន្ធលូ និងការរៀបចំបន្ថែម និងបង្កើនសមត្ថភាពស្ថានីយបូមទឹក។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី « បិទសន្និបាតបូកសរុបការងារក្រសួងធនធានទឹកនិងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ក្នុងក្របខណ្ឌទូទាំងប្រទេសប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តឆ្នាំ២០២៤» នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ម្សិលមុិញ ៕
ដោយ ៖ សិលា