ភ្នំពេញ ៖ ម្សិលមុិញ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ បានបង្ហោះលើផេកផ្លូវការថា ៖ ថ្ងៃនេះជាខួបលើកទី៤៩ឆ្នាំនៃថ្ងៃដែលខ្ញុំត្រូវរបួសធ្ងន់រហូតពិការភ្នែកឆ្វេង (16មេសា1975.16មេសា2024)។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា ៖ ពេលនោះរយៈពេលនេះខ្ញុំកំពុងសន្លប់និងបន្ទាប់ពីសន្លប់ច្រើនថ្ងៃពេលដឹងខ្លួនទើបខ្ញុំដឹងថាភ្នែកឆ្វេងរបស់ខ្ញុំពិការជាមួយភ្នែកស្តាំមើលឃើញមិនច្បាស់ថែមទៀត។
សម្តេចតេជោ លើកឡើងថា ៖ យុវជនដែលមានអាយុ២៣ឆ្នាំខ្ញុំពិតជាស្តាយស្រណោះកែវភ្នែករបស់ខ្ញុំដែលពិការដោយសារសង្គ្រាម។
សម្តេចថ្លែងថា ៖ ដោយមូលហេតុនេះហើយទើបខ្ញុំខិតខំបញ្ចប់សង្គ្រាមនាំមកនៅសន្តិភាពឯកភាពជាតិឯកភាពទឹកដីបង្កើតនូវការសប្បាយរីករាយជូនប្រជាជនដូចដែលប្រជាជនយើងកំពុងសប្បាយក្នុងឱកាសចូលឆ្នាំប៉ុន្មានថ្ងៃមកនេះ។
សម្តេចតេជោ សូមរួមគ្នាការពារសន្តិភាពឲ្យខាងតែបាន៕
ដោយ ៖ សុខ ខេមរា