ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បានដេកស្លាប់នៅក្នុងផ្ទះសំណាក់មួយកន្លែងបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១៩និង៤០នាទីយប់ ថ្ងៃទី១៩ខែមេសាឆ្នាំ២០២៤ ចំណុចផ្ទះសំណាក់ YA OU ផ្ទះលេខ១៦សេ ផ្លូវ១០៧បន្ទប់លេខ៤០០៣ ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។
សពជនរងគ្រោះ ឈ្មោះ SHI SHUANGLONG ភេទប្រុសអាយុ៣០ឆ្នាំ ជនជាតិចិន ។
តាមការបំភ្លឺរបស់ឈ្មោះ LUO FENG ភេទប្រុសអាយុ៤៧ឆ្នាំ ជនជាតិចិន ជាអ្នកមេីលការខុសត្រូវ ផ្ទះសំណាក់ ខាងលើ បានឱ្យដឹងថា នៅមុនពេលកេីតហេតុ កាលពីថ្ងៃទី១៨ខែមេសា ឆ្នាំ២០២៤វេលាម៉ោង ១៩និង៣០នាទី ជនរងគ្រោះ ចូលមកស្នាក់នៅ ក្នុងបន្ទប់ កេីតហេតុខាងលេី រហូតដល់វេលាម៉ោង កេីតហេតុខាងលើ រូបគាត់ មិនឃើញ ជនរងគ្រោះ ចុះមកក្រោម ដោយមានការសង្ស័យ ទេីបគាត់ ឡើងទៅគោះទ្វារ បន្ទប់ តែជនរងគ្រោះមិនឆ្លើយ បន្ទាប់មក គាត់បាន បេីកទ្វារបន្ទប់ មេីលទៅ ស្រាប់តែ ឃើញ ជនរងគ្រោះដេកស្លាប់បាត់ទៅហេីយដោយដេកផ្កាប់មុខ ហេីយគាត់បានរាយការណ៍ទៅប្រាប់ឈ្មោះ កាន់ ម៉ារីយ៉ា ភេទស្រីអាយុ ៥៣ឆ្នាំ ជាម្ចាស់ ផ្ទះសំណាក់ខាងលើ ពេលដែលគាត់បានមកដល់ ហេីយបានរាយការណ៍ទៅប្រាប់សមត្ថកិច្ចតែម្ដង។
តាមការពិនិត្យនិងកោសល្យវិច័យរបស់សមត្ថកិច្ចនគរបាលបច្ចេកទេសវិទ្យាសាស្ត្រស្នងការនគរបាលរាជធានីភ្នំពេញបានឱ្យដឹងថាជនរងគ្រោះស្លាប់ដោយគាំងបេះដូង ។
បច្ចុប្បន្នសពត្រូវបាននគរបាលបច្ចេកទេសវិទ្យាសាស្ត្រ យកទៅតម្កល់នៅវត្តទឹកថ្លាខណ្ឌសែនសុខ៕
ដោយ៖សុខាសែនជ័យ