ព័ត៌មានទាន់ហេតុការណ៍៖

លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាជំរុញការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តព្រះវិហារ

ចែករំលែក៖

ខេត្តព្រះវិហារ ៖ លោក គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាជំរុញការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ក្រោមអធិបតីភាពលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី និងមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ជាគណៈប្រតិភូអមដំណើរ ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុង/ស្រុកទាំង៨ និងមន្ត្រី ពាក់ព័ន្ធព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តជាច្រើនរូប នៅសាលាខេត្តព្រះវិហារកាលពីរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ម្សិលមិញនេះ។ 

សូមបញ្ជាក់ថា ៖ ក្នុងការអនុវត្តតាមបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋបាលខេត្តបានជំរុញឱ្យមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី សហការជាមួយរដ្ឋបាលក្រុង ស្រុកក្នុងការចុះវាស់វែងដីដើម្បីធ្វើប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ ប្រើប្រាស់អាស្រ័យផលជូនប្រជាពលរដ្ឋដែលរដ្ឋបាលខេត្តព្រះវិហារយកចិត្តទុកលើការងារជាប់ជាប្រចាំ៕

ដោយ ៖ សិលា


ចែករំលែក៖