សេដ្ឋកិច្ចចិន៖ រថយន្តត្រូវបានគេប្រសិទ្ធនាមថាជា “ត្បូងពេជ្យនៅក្នុងមកុដនៃឧស្សាហកម្មទំនើប” ហើយឧស្សាហកម្មរថយន្ត គឺជាសសរស្តម្ភដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ។ នេះបេីយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារ CCRF នៅថ្ងៃចន្ទទី០៦ ខែកក្កដា ឆ្នាំ២០២៦។
សារព័ត៌មាន CCRF បាននិយាយថា លោក Xi Jinping អគ្គលេខាធិការបក្សបានចង្អុលបង្ហាញថា “ដើម្បីក្លាយជាប្រទេសខ្លាំងខាងឧស្សាហកម្មកម្មន្តសាល យើងត្រូវតែក្លាយជាប្រទេសខ្លាំងខាងឧស្សាហកម្មរថយន្ត” ដែលបានកំណត់ទិសដៅសម្រាប់ការធ្វើបរិវត្តកម្ម និងការធ្វើឱ្យប្រសើរឡើងនៃឧស្សាហកម្មរថយន្តរបស់ប្រទេសចិន។
ចាប់តាំងពីយុគសម័យថ្មីមក ឧស្សាហកម្មរថយន្តរបស់ប្រទេសចិនបានប្រកាន់ខ្ជាប់នូវការច្នៃប្រឌិតដោយឯករាជ្យម្ចាស់ការ និងផ្តោតលើការផលិតដោយគុណភាពខ្ពស់ ដោយសម្រេចបាននូវរបកគំហើញជាប្រព័ន្ធនៅក្នុងវិស័យសំខាន់ៗចំនួនបី គឺថាមពលថ្មី បន្ទះឈីបស្នូល និងម៉ាកយីហោររបស់ចិន ដែលបានដឹកនាំការផ្លាស់ប្តូរនៃឧស្សាហកម្មរថយន្តសកលជាបន្តបន្ទាប់។
នៅឆ្នាំ ២០២៥ ការផលិត និងការលក់រថយន្តរបស់ប្រទេសចិនគឺលើសពី ៣៤ លានគ្រឿងដោយឡែកពីគ្នា និងបានជាប់ចំណាត់ថ្នាក់លេខមួយនៅទូទាំងពិភពលោករយៈពេល ១៧ ឆ្នាំជាប់ៗគ្នា ដែលបង្ហាញយ៉ាងពេញលេញពីភាពធន់ខ្លាំង និងភាពរស់រវើកនៃឧស្សាហកម្មកម្មន្តសាលរបស់ប្រទេសចិន៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច