ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ នៅខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី​២៤​ ខែមេសា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ កម្លាំងនគរបាល​ប៉ុស្តិ៍​វត្តភ្នំ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ នៅចំណុច​ផ្លូវលេខ១៣ កែងផ្លូវ១០៦ ​ភូមិ៩ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ខណៈកម្លាំងកំពុងល្បាតក្នុងមូលដ្ឋាន។

ជនសង្ស័យឈ្មោះ វែង វេវ ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវ៨៦ ម្តុំវិហារឥស្លាមបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ (មានសារធាតុញៀន)។

វត្ថុតាងចាប់យក៖ ម៉ូតូម៉ាក Honda C125 ស៊េរីឆ្នាំ២០០៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1IH-9682, ទូរស័ព្ទ ១គ្រឿង។ បន្ទាប់មកសមត្ថកិច្ចបានប្រគល់ទូរស័ព្ទដៃជូនជនរងគ្រោះតាមការស្នើសុំ។

ប្រភពដដែលបន្តថា​ មុនពេលកើតហេតុ​គឺ​កម្លាំងនគរបាល​ប៉ុស្តិ៍​វត្ត​ភ្នំ​ នៅថ្ងៃទី​២៣ ខែមេសាម្សិលមិញនេះ​ បានជិះ​ល្បាត​ក្នុង​មូលដ្ឋាន​ ដេីម្បី​ទប់ស្កាត់​បទល្មើស​លួច​ ឆក់​ ប្លន់​ នឹងបទល្មេីសផ្សេងៗទៀត​ដែល​អាច​កើត​មាន​ឡើង​ជាយថាហេតុ​ លុះមកដល់ចំណុចខាងលើ​ ក៏ប្រទះឃេីញករណី​ឆក់ទូរស័ព្ទ​ដៃ​ ភ្លាមនោះ​បានចេញ​អន្ដគមន៍​ដេញតាមចាប់​ឃាត់ខ្លួន​តែម្តង​។ 

បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕

ដោយ៖ អរុណរះ


ចែករំលែក៖