ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាខ្លាំង បានបើករថយន្តម៉ាក Range Rover មួយគ្រឿងរេចង្កូតឡើងលើខឿនផ្លូវរួចជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបាក់រាបដប់ដី រីឯរថយន្តដាច់កង់មុខម្ខាងទៅមុខលែងរួច និងខូចខាតជាខ្លាំង ដែលហេតុការណ៍នេះបង្កឡេីងកាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅក្បែរគល់ស្ពានអាកាសចោមចៅ តាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បេីតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុ គេសង្កេតឃេីញរថយន្តម៉ាក Range Rover មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2V-8852ធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ៣ក្នុងទិសដៅពីត្បូងមកជេីងក្នុងល្បឿនលឿនល្មម ។ លុះមកដល់ចំណុចកេីតហេតុក៏រេចង្កូតឡើងលើខឿនផ្លូវជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបាក់រាបដល់ដីតែម្ដង រីឯរថយន្តដាច់កង់មុខម្ខាងទៅលែងរួចនិងរងការខូចខាតជាខ្លាំង ។ បន្ទាប់មកក៏មានតៃកុងម្នាក់ជាមនុស្សប្រុសបានចុះពីរថយន្តបង្កដោយមិនមានរងរបួសទេ តែស្ថានភាពទំនងជាស្រវឹងស្រាខ្លាំង ដើរមកអង្គុយក្រោមដេីមឈេីក្បែរកន្លែងកេីតហេតុ ។
ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ សហការជាមួយមន្ត្រីជំនាញចរាចរណ៍ធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ ៖ ភារ៉ា ដង្កោ