ព័ត៌មានទាន់ហេតុការណ៍៖

ពេលបើកបរមិនត្រូវប្រើប្រាស់​ទូរស័ព្ទ​ និងពេលបើកបរត្រូវប្រកាន់ខ្ជាប់នូវ សុជីវធម៌ សីលធម៌ និងការយោគយល់អធ្យាស្រ័យទៅវិញទៅមក!​

ចែករំលែក៖

ភ្នំពេញ​៖​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​២៨​ ខែមេ​សា​ ឆ្នាំ​២០២៤ម្សិលមិញនេះ​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ៥នាក់​ និង​របួសធ្ងន់​ស្រាល​ ០៤​នាក់​ និងបាន​កើតឡើង​ចំនួន​ ០៧លើក។ ដូច្នេះ​គោរព​ច្បាប់​ចរាចរ​ណ៍​ ស្មេីនិង​គោរព​ជីវិត​របស់​លោក​អ្នក!​ ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍!​ មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន!​ ពេលបើកបរត្រូវប្រកាន់ខ្ជាប់នូវ សុជីវធម៌ សីលធម៌ និងការយោគយល់អធ្យាស្រ័យទៅវិញទៅមក!​ ពាក់​មួក​ម្នាក់​ ការពារ​ជីវិត​មនុស្ស​ម្នាក់! 

​​យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ ចេញ​ដោយ​នាយក​ ដ្ឋា​ន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បានបញ្ជាក់ថា​ គ្រោះថ្នាក់​ចរាចរណ៍​ខាងលេីនេះ​ បាន​កើតឡើង​ចំនួន​ ០៧លើក​ (​យប់​ ០៣​លើក​)​ បណ្តាល​ឲ្យ​មនុស្ស​ ស្លាប់​ ០៥នាក់​ (​ស្រី​ ០០​នាក់​),​ រង​របួស​សរុប​ ០៤​នាក់​ (​ស្រី​ ០​១នាក់​),​ រង​របួសធ្ងន់​ ៣នាក់​ (​ស្រី​ ០១នាក់​)​ រង​របួសស្រាល​ ០១​នាក់​ (​ស្រី​ ១​នាក់​)​ និង​មិន​ពាក់មួក​សុវត្ថិភាព​ ០៧នាក់​ (​យប់​ ០៤​នាក់​)​។​

​របាយការណ៍​ដដែល​បញ្ជាក់​ថា​ មូលហេតុ​ដែល​បង្ក​អោយ​មាន​គ្រោះថ្នាក់​រួម​មានៈ​ ៖​  មិន​គោរព​សិ​ទិ្ឋ​ ០៣​លើក​ (​ស្លាប់​ ០២​នាក់​,​ ធ្ងន់​ ២​នាក់​,​ ស្រាល​ ១​នាក់​),​ ប្រជែងគ្រោះថ្នាក់ ០២​លើក​ (​ស្លាប់​ ០២​នាក់​,​ ធ្ងន់​ ០១​នាក់​,​ ស្រាល​ ០​នាក់​),​ បត់គ្រោះថ្នាក់​ ០១​លើក​ (​ស្លាប់​ ០១​នាក់​,​ ធ្ងន់​ ០០​នាក់​,​ ស្រាល​ ០​នាក់​)​ )​ ៕

ដោយ​៖ តារា​


ចែករំលែក៖