យន្តហោះ Boeing 737 ដឹកមនុស្ស 85 នាក់បានរអិលចេញពីផ្លូវ មុនពេលហោះឡើងនៅអាកាសយានដ្ឋានក្នុងទីក្រុង Dakar រដ្ឋធានីនៃប្រទេសសេណេហ្គាល់ បណ្តាលឲ្យមនុស្ស 10 នាក់រងរបួស នេះបើយោងតាមរដ្ឋមន្ត្រីដឹកជញ្ជូនរបស់ប្រទេសកាលពីថ្ងៃព្រហស្បតិ៍ (ទី 9 ឧសភា)។
រដ្ឋមន្ត្រី El Malick Ndiaye បាននិយាយថា ជើងហោះហើរដែលដំណើរការរបស់ក្រុមហ៊ុនTransAir បានដឹកអ្នកដំណើរ 79 នាក់ អ្នកបើកយន្តហោះ 2 នាក់ និងនាវិក 4 នាក់។ អ្នករបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំណែកអ្នកខ្លះទៀតត្រូវបានដឹកទៅសណ្ឋាគារដើម្បីសម្រាក។
វីដេអូដែលចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីអ្នកដំណើរដែលរត់ចេញពីយន្តហោះតាមស្លាបខាងឆ្វេងហាក់ដូចជាឆេះ។ យន្តហោះនៅស្ងៀមក្នុងវាលស្មៅវែង ហើយស្លាយសង្គ្រោះបន្ទាន់ត្រូវបានគេដាក់ពង្រាយ ខណៈផ្សែងហុយឡើងលើមេឃ។
អាកាសយានដ្ឋានត្រូវបានបិទភ្លាមៗបន្ទាប់ពីឧបទ្ទវហេតុនេះ ប៉ុន្តែបានបើកឡើងវិញនៅពេលក្រោយ។
បណ្តាញសុវត្ថិភាពអាកាសចរណ៍ដែលតាមដានគ្រោះថ្នាក់អាកាសចរណ៍បានបញ្ចេញរូបថតយន្តហោះដែលរងការខូចខាតនៅក្នុងវាលស្មៅដែលហ៊ុំព័ទ្ធដោយពពុះពន្លត់អគ្គីភ័យ។ តាមរូបថតបានបង្ហាញថាម៉ាស៊ីនមួយបានបែកចេញហើយស្លាបក៏រងការខូចខាតផងដែរ៕
ដោយ៖ ធីរីណា(ប្រភពរូបថត៖ baomoi.com)