ខេត្តស្ទឹងត្រែង ៖ នាព្រឹកថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០២៤ លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំប្រតិភូមន្ទីរមួយចំនួនចុះសំណេះសំណាល សួរសុខទុក្ខ និងបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោក តង់ ប្រេងសាំង ប្រេងម៉ាស៊ូត និងថវិកាជាង៤លានរៀន ជូនដល់កងកម្លាំងឈរជើងការពារនៅភូមិសាស្រ្ត អន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យត្រង់ចំនុចតំបន់ត្រពាំងគគី(ភូមិ១) អូររំដេង (ភូមិ២) អូរវល្លិ៍៥តំឡឹង(ភូមិ៣) ដែលជាទីតាំងដកហូតពីជនខិលខួចទន្ទ្រានយកធ្វើជាកម្មសិទ្ធិ និងដើម្បីលក់បន្ត។
សូមបញ្ជាក់ថា ៖ ក្នុងឱកាសនោះដែរ លោក អភិបាលខេត្ត បានថ្លែងអំណរគុណដល់មន្ទីរពាក់ព័ន្ធនានាដែលបានចូលរួម និងរួមចំណែក ចែករំលែកនៅធនធានផ្ទាល់ខ្លួន ក៍ដូចជាថវិកា ដើម្បីទ្រទ្រង់ និងសម្រួលក្នុងជីវភាពប្រចាំថ្ងៃរបស់កងកម្លាំង ក៍ដូចជាក្រុមការងារផ្សេងទៀតដែលលះបង់ពេលវេលាបំពេញកាតព្វកិច្ចក្នុងបុព្វហេតុជាតិមាតុភូមិ៕
ដោយ ៖ សិលា