ព័ត៌មានទាន់ហេតុការណ៍៖

រន្ទះអប្រិយប្រល័យសត្វគោ៣ក្បាលងាប់នៅកណ្តាលវាលស្រែ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ សត្វគោអ្នកស្រុក៣ក្បាលត្រូវបាត់បង់ជីវិតដោយសាររន្ទះបាញ់នៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នំា២០២៤ ត្រង់ចំណុចវាលស្រែក្នុងភូមិរោគ ឃុំស្ពានស្រែង ស្រុកភ្នំស្រុក។

នគរបាលរដ្ឋបាលឃុំស្ពានស្រែងបានឱ្យដឹងថាៈនៅល្ងាចថ្ងៃទី១២ខែឧសភា មានភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះយ៉ាងខ្លាំងគួរឱ្យភ័យខ្លាច  ពេលនោះមានរន្ទះបាញ់សត្វគោដែលកំពុងដើរស៊ីស្មៅនៅវាលស្រែក្បែរគ្នាបណ្តាលឱ្យងាប់ចំនួន៣ក្បាលភ្លាមៗនៅនឹងកន្លែងតែម្ដង។ 

នគរបាលបានបញ្ជាក់ទៀតថាៈសត្វគោអ្នកស្រុកទាំង៣ក្បាលមានម្ចាស់នៅភូមិរោគ ឃុំស្ពានស្រែង ស្រុកភ្នំស្រុក  ១-ឈ្មោះ ហេង សារ៉េត ភេទប្រុសអាយុ៥៧ឆ្នាំ , ២-ឈ្មោះព្រំ  ឌីណា ភេទស្រី អាយុ៥៩ឆ្នាំ,៣-ឈ្មោះរិត សាង ភេទប្រុស អាយុ៤១ឆ្នាំ ៕

ដោយ ៖ វណ្ណា


ចែករំលែក៖