ព័ត៌មានទាន់ហេតុការណ៍៖

ពិភពអារ៉ាប់ថ្កោលទោសអុីស្រាអែល និងអំពាវនាវឱ្យបញ្ចប់ជម្លោះនៅហ្គាហ្សា

ចែករំលែក៖

ចាំបាច់ត្រូវបញ្ចប់ជាបន្ទាន់នូវយុទ្ធនាការវាយលុកឧក្រិដ្ឋកម្មរបស់កងទ័ពអុីស្រាអែលប្រឆាំងនឹងប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីប និងជំរុញការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ ដើម្បីបង្កើតសន្តិសុខ និងស្ថិរភាពសម្រាប់តំបន់មជ្ឈិមបូព៌ា។
នេះជាសារដែលមេដឹកនាំអារ៉ាប់ជាច្រើនបានសង្កត់ធ្ងន់ជាពិសេសនៅក្នុងសម័យបើកកិច្ចប្រជុំកំពូលអារ៉ាប់លើកទី 33 ដែលធ្វើឡើងនៅរសៀលថ្ងៃទី១៦ខែឧសភា នៅទីក្រុងម៉ាណាម៉ា ប្រទេសបារ៉ែន។
ថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលអារ៉ាប់លើកទី៣៣ ប្រធាននៃកិច្ចប្រជុំកំពូលអារ៉ាប់លើកទី៣២ ព្រះអង្គម្ចាស់នៃអារ៉ាប៊ីសាអ៊ូឌីត – Mohammed bin Salman បានអះអាងថា ប្រទេសនេះគាំទ្រការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យនិងទទួលស្គាល់ដោយសហគមន៍អន្តរជាតិ។
ទាក់ទងនឹងជម្លោះតំបន់ហ្គាហ្សា ព្រះអង្គម្ចាស់ Salman បានមានបន្ទូលថា Riyahd បានរៀបចំសន្និសីទអន្តរជាតិពិសេសមួយ ដើម្បីថ្កោលទោសយុទ្ធនាការវាយប្រហារឧក្រិដ្ឋកម្មរបស់កងទ័ពអុីស្រាអែល ប្រឆាំងនឹងជនជាតិប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប។ ព្រះអង្គម្ចាស់ Salman បានអំពាវនាវឱ្យសហគមន៍អន្តរជាតិបង្កើនសកម្មភាព និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដើម្បីបទឈប់បាញ់ និងបញ្ចប់ការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សា។
លើទស្សនៈដូចគ្នានៃការគាំទ្របុព្វហេតុប៉ាឡេស្ទីននៃការតស៊ូ និងប្រឆាំងការវាយប្រហារយោធារបស់អុីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីប ស្តេចហ្ស៊កដានី Abdullah II ប្រធានាធិបតីអេហ្ស៊ីប Abdel Fattah El Sisi អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ Ahmed Aboul Gheit រួមជាមួយនឹងមេដឹកនាំអារ៉ាប់ជាច្រើនបានហៅសម្រាប់ការបញ្ចប់ជម្លោះភ្លាមៗ ជំរុញការចរចា និងការអនុវត្តដំណោះស្រាយរដ្ឋពីរ។
មេដឹកនាំអារ៉ាប់បាននិយាយថា សហគមន៍អន្តរជាតិចាំបាច់ត្រូវចាត់វិធានការកាន់តែខ្លាំងក្លាដើម្បីបញ្ឈប់ការវាយប្រហារឧក្រិដ្ឋកម្មរបស់យោធាអុីស្រាអែលប្រឆាំងនឹងប៉ាឡេស្ទីន បញ្ចប់អរិភាពនៅតំបន់ហ្គាហ្សា និងបញ្ចប់ទាំងស្រុងនូវការកាន់កាប់របស់អុីស្រាអែលជាមួយនឹងទឹកដីប៉ាឡេស្ទីន។
ក្នុងនាមជាប្រធាននៃកិច្ចប្រជុំកំពូលអារ៉ាប់លើកទី 33 ស្តេចនៃប្រទេសបារ៉ែន – Hamad bin Isa Al Khalifa បានអំពាវនាវឱ្យមានការរៀបចំសន្និសីទអន្តរជាតិស្តីពីសន្តិភាពមជ្ឈិមបូព៌ាដើម្បីស្វែងរកដំណោះស្រាយចំពោះជម្លោះ Gaza តាមផលវិបាកផ្សេងៗទៀត។
កិច្ចប្រជុំកំពូលអារ៉ាប់លើកទី៣៣ មានការចូលរួមពីប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាលនៃរដ្ឋជាសមាជិកភាគច្រើននៃសម្ព័ន្ធអារ៉ាប់ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និងតំណាងប្រទេសភ្ញៀវ និងអង្គការអន្តរជាតិមួយចំនួន។
ក្រៅពីជម្លោះតំបន់ហ្គាហ្សា សន្និសីទក៏បានផ្តោតទៅលើការពិភាក្សាជាបន្តបន្ទាប់អំពីបញ្ហាបន្ទាន់ និងលេចធ្លោនៅក្នុងពិភពអារ៉ាប់ និងតំបន់ដូចជាជម្លោះស៊ូដង់ អស្ថិរភាពក្នុងប្រទេសលីប៊ី ស្ថានភាពប្រទេសសូម៉ាលី យេម៉ែន ស៊ីរី … ព្រមទាំងទំនាក់ទំនង រវាងពិភពអារ៉ាប់នឹងមហាអំណាចធំៗ និងអង្គការអន្តរជាតិ៕ ដោយ៖ ធីរីណា

រូប​ថត​៖ VOV.VN


ចែករំលែក៖