ព័ត៌មានទាន់ហេតុការណ៍៖

គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក! ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ២៦នាក់​ ក្នុងបទល្មើសគ្រឿងញៀនចំនួន ១៥ករណីទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ​៖ យុវជន​ និង​យុវតី​ គ្រប់រូប​គួរជៀសឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក! ខណៈ​ជនសង្ស័យចំនួន ២៦នាក់ (ស្រី ០១នាក់) ត្រូវបានសមត្ថកិច្ច​ជំនាញ​ នៅទូទាំងប្រទេស​ ចុះស្រាវជ្រាវបង្ក្រាប​និងឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៥ករណី ទូទាំងប្រទេសនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ម្សិលមិញនេះ​។

ក្នុងចំណោមជនសង្ស័យចំនួន ២៦នាក់ រួមមាន៖​ ជួញដូរ ២ករណី ឃាត់ ៣នាក់(ស្រី ០នាក់),ដឹកជញ្ជូន រក្សាទុក ១១ករណី ឃាត់ ១៨នាក់(ស្រី ០នាក់)​ និងប្រើប្រាស់ ២ករណី ឃាត់ ៥នាក់(ស្រី ០នាក់)។ 

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៦ ខែឧសភា រួមមាន៖​ មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice)ស្មេីនិង​ ១៤៨,០៥ក្រាម។​ កេតាមីន(Ke)ស្មេីនិង​ ៥៤,៤៧ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប ៖

កម្លាំង​នគរបាល​ជាតិ​ ០៧អង្គភាព

*១ / មន្ទីរ៖ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់។

*២ / បាត់ដំបង៖ រក្សាទុក ៣ករណី ឃាត់ ៤នាក់ ចាប់យកIce ១៥,២៦ក្រាម។

*៣ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,៨៤ក្រាម។

*៤ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,១៤ក្រាម។

*៥ / ក្រចេះ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ២,៣៨ក្រាម។

*៦ / ពោធិ៍សាត់៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យកIce ០,៣៣ក្រាម។

*៧ / តាកែវ៖ រក្សាទុក ២ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យកIce ១,៩២ក្រាម។

កម្លាំងកងរាជអាវុធហត្ថខេត្ត  ៣អង្គភាព

*១ / កោះកុង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកKe ៤៦,៤៨ក្រាម។

*២ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ១,០២ក្រាម។

*៣ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១២៥,១៦ក្រាម និងKe ៧,៩៩ក្រាម៕

ដោយ​៖ តារា​


ចែករំលែក៖