ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរគុណ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​ និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ

ចែករំលែក៖

ភ្នំពេញ ៖ ព្រះករុណាព្រះបា នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា

សម្តេចអគ្គមហាសេនាបតីតេជោ ជាទីរាប់អានដ៏ខ្ពង់ខ្ពស់ និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត

ខ្ញុំមានហឫទ័យរីករាយ សូមថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅបំផុត នូវសេចក្តីក្រាបបង្គំទូល ថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ និងផ្កាដ៏ស្រស់បំព្រង ១កន្ត្រក ដែលបានថ្វាយសព្ទសាធុការពរជ័យចំពោះខ្ញុំ នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើន ព្រះជន្មាយុ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤។

ខ្ញុំសូមកោតសរសើរដ៏កក់ក្តៅជាទីបំផុត ចំពោះវីរភាពដ៏ឧត្តុង្គឧត្តម និងទឹកចិត្តស្នេហាជាតិ មាតុភូមិ ប្រជារាស្ត្រ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ដែលបានខិតខំប្រឹងប្រែងលះបង់អស់ពី កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាញាណ ក្នុងការដឹកនាំកសាងជាតិ និងជួយប្រជារាស្ត្រគ្រប់ទីកន្លែង ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថិរភាព ភាពក្សេមក្សាន្ត និងមានភាពរីកចម្រើន រុងរឿងលើគ្រប់វិស័យ ។

ខ្ញុំសូមប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ ជូន សម្តេចអគ្គមហា សេនាបតីតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសមាជិក-សមាជិកា នៃព្រឹទ្ធសភា សូមបាន ប្រកបតែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

សូម សម្តេចអគ្គមហាសេនាបតីតេជោ ទទួលនូវសេចក្ដីរាប់អានដ៏ខ្ពង់ខ្ពស់ និងស្រឡាញ់ ដ៏ជ្រាលជ្រៅបំផុត អំពីខ្ញុំ៕ 

ដោយ ៖ សិលា


ចែករំលែក៖