ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចធិបតី​នាយករដ្ឋមន្ត្រី​ អនុញ្ញាត​ឱ្យ​ប្រធានក្រុមហ៊ុនសំណងកូរ៉េ ជួបសម្តែងការគួរសម និងពិភាក្សាការងារ

ចែករំលែក៖

ទីក្រុង​សេអ៊ូល​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅព្រឹក​ថ្ងៃ​សុក្រ​ទី​១៧​ ខែឧសភា​ ឆ្នាំ​២០២៤នេះ​ បាន​អនុញ្ញាត​ឱ្យ លោក Choi Yong-Sun ប្រធានក្រុមហ៊ុន Hanshin E&C ជួបក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ។

សូមជម្រាបជូនថា​ ក្រុមហ៊ុន Hanshin E&C ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥០ ដែលធ្វើអាជីវកម្មក្នុងការសាងសង់លំនៅឋាន ស្ថាបត្យកម្ម ការងារសង្គម អគ្គិសនី និងអាជីវកម្មរោងចក្រ ដ៏ល្បីល្បាញក្នុងសាធារណរដ្ឋកូរ៉េ។ 

Hanshin E&C  បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍជាតិ ពិសេសការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ រួមមាន៖ ការសាងសង់ ផ្លូវហាយវេ ផ្លូវថ្នល់ ផ្លូវក្រោមដី ផ្លូវដែកល្បឿនលឿន និងប្រព័ន្ធទឹក នៅពាក់កណ្តាលសតវត្សកន្លងមកនេះ។ 

ក្រុមហ៊ុន Hanshin E&C ក៏បានចូលរួមក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាផងដែរ មានដូចជា៖ ការកសាងកំណាត់ផ្លូវជាតិលេខ៥, ការលើកកម្ពស់គុណភាពផ្លូវជាតិលេខ២១ និងការលើកកម្ពស់ផ្លូវតំបន់ជនបទ ផងដែរ៕

ដោយ​៖ តារា​


ចែករំលែក៖