ព័ត៌មានទាន់ហេតុការណ៍៖

យុវជន​-យុវតី​ សូមឆ្លេីយថាទេ​ ចំពោះ​គ្រឿង​ញៀន​! គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក!

ចែករំលែក៖

ភ្នំពេញ៖ យុវជន​-យុវតី​ សូមឆ្លេីយថាទេ​ ចំពោះ​គ្រឿង​ញៀន​! ព្រោះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក! ខណៈ​ជនសង្ស័យចំនួន ៤៩នាក់ (ស្រី ០៤នាក់) ត្រូវបានសមត្ថកិច្ច​ជំនាញ​នៅទូទាំងប្រទេសកម្ពុជា​ បានចុះស្រាវជ្រាវ​ឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២២ករណី​ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ម្សិលមិញ​ ។

ក្នុងចំណោមជនសង្ស័យចំនួន ៤៩នាក់ រួមមាន៖​ ជួញដូរ ២ករណី ឃាត់ ៤នាក់(ស្រី ១នាក់)​ ,ដឹកជញ្ជូន រក្សាទុក ១២ករណី ឃាត់ ២២នាក់(ស្រី ០នាក់),ចាត់ចែង សម្រួល ១ករណី ឃាត់ ២នាក់(ស្រី ០នាក់)​ និងប្រើប្រាស់ ៥ករណី ឃាត់ ១៩នាក់(ស្រី ៣នាក់)។ 

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៧ ខែឧសភា រួមមាន៖​ មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice)ស្មេីនិង​ ៣៥,៨៩ក្រាម។​ កេតាមីន(Ke)ស្មេីនិង​ ១១,២០ក្រាម។​ អុិចស្តាសុី(mdma)ស្មេីនិង​២០៥១,៣០ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១១អង្គភាពបានចូលរួមបង្ក្រាប៖

កម្លាំង​នគរបាល​ជាតិ​ទាំង​ ១១អង្គភាព

*១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យកIce ៤,១៥ក្រាម, Ke ១១,២០ក្រាម និងMDMA ២០៥១,៣០ក្រាម។

*២ / បន្ទាយមានជ័យ៖ រក្សាទុក ២ករណី ឃាត់ ៧នាក់ ចាប់យកIce ០,៨២ក្រាម។

*៣ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យកIce ១៣,៧០ក្រាម។

*៤ / កំពត៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ៥,៥២ក្រាម។

*៥ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៣០ក្រាម។

*៦ / កោះកុង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ២,៩១ក្រាម។

*៧ / រាជធានីភ្នំពេញ៖ រក្សាទុក ៣ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ៥នាក់ ចាប់យកIce ៤,១៩ក្រាម។

*៨ / ពោធិ៍សាត់៖ ចាត់ចែង ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ០ករណី ឃាត់ ៥នាក់ ស្រី  ៣នាក់ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

*៩ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៩នាក់ ចាប់យកIce ២,៣៩ក្រាម។

*១០ / ស្វាយរៀង៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

*១១ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,៩១ក្រាម៕

ដោយ​៖ តារា​


ចែករំលែក៖