ភ្នំពេញ ៖ «អាសយដ្ឋានវិធីសារអ៉ីនធើណេត» គឺជាស្លាកលេខដូចជា 192.0.2.1 ដែលត្រូវបានរៀបចំកំណត់ទៅឲ្យឧបករណ៍តភ្ជាប់ទៅនឹងបណ្តាញកុំព្យូទ័រដែលប្រើប្រាស់វិធីសារអ៉ីនធើណេតសម្រាប់ការធ្វើទំនាក់ទំនងគ្នា។ នេះជាការបញ្ជាក់ពីលោក អុឹម វុត្ថា ទីប្រឹក្សាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។
«អាសយដ្ឋានវិធីសារអ៉ីនធើណេត» បម្រើឲ្យមុខងារស្នូលចំនួនពិរគឺ៖ អត្តសញ្ញាណកម្មនៃអន្តរមុខ និងអាសយដ្ឋានទីតាំង។
លោកបន្តថា ៖ វិធីសារអ៉ីនធើណេតជំនាន់ទី៤(IPv4) កណត់ឲ្យអាសយដ្ឋានវិធីសារអ៉ីនធើណេតដោយចំនួនលេខ ៣២ប៊ីត(32bits)។ បើសិនជាកំណើននៃអ៉ីនធើណេត និងការធ្វើឲ្យប្រើប្រាស់នៃអាសយដ្ឋានវិធីសារអ៉ីនធើណេតជំនាន់ទី៤ នោះជំនាន់ថ្មីនៃវិធីសារអ៉ីនធើណេតជំនាន់ទី៦(IPv6)ដែលប្រើប្រាស់១២៨ប៊ីត(128bits) សម្រាប់អាសយដ្ឋានវិធីសារអ៉ីនធើណេត ដែលត្រូវបានកំណត់ស្តង់ដាថនៅក្នហងឆ្នាំ១៩៩៨ និងដាក់ឲ្យដំណើរការនៅពាក់កណ្តាលឆ្នាំ២០០០។
អាសយដ្ឋានវិធីសារអ៉ីនធើណេតត្រូវបានសរសរ និងបានដាក់បង្ហាញនៅក្នុងការកំណត់ឲ្យមនុស្សអាចអាចបាន ដូចជា 192.0.2.1 នៅក្នុងវិធីសារអ៉ីនធឺណេតជំនាន់៤(IPv4) និង 2001:db8:0:1234:0:567:8:1 នៅក្នុងវិធីសារអ៉ីនធើណេតជំនាន់ទី៦(IPv6)។ ទំហំនៃបុព្វបទឬផ្នត់ដើមកំណត់ផ្លូវនៃអាសយដ្ឋានដែលត្រូវបានរៀបចំនៅក្នុងការកំណត់ CIDP ដោយការកំណត់បស្ចឹមបទឬផ្នត់ចុងនៃអាសយដ្ឋានជាមួយនឹងចំនួននៃប៊ីតសំខាន់ ជាឧទាហរណ៍៖ 192.0.2.1/24 ដែលវាអេគីបវ៉ាឡង់ទៅនឹងការប្រើប្រាស់ជាប្រវត្តិសាស្រ្តជាម៉ាស្គ(mask)នៃអនុបណនតាញ 255.255.255.0.។
លំហនៃអាសយដ្ឋានវិធីសារអ៉ីនធើណេតត្រូវបានគ្រប់គ្រងជាសកលដោយអាជ្ញាធរកំណត់លេខអ៉ីនធើណេតហៅថា IANA-Internet Assigned Numbers Authority និងដោយអ្នកចុះបញ្ជីអត្រានុកូលដ្ឋានអ៉ីនធើណេតតំបន់ហៅថា RIRs ដូចជាបណ្តាប្រតិបត្តិករផ្តល់សេវាអ៉ីនធើណេត(ISPs) និងបណ្តាអ្នកប្រើប្រាស់ដទៃទៀត។
អាសយដ្ឋានវិធីសារអ៉ីនធើណេតត្រូវបានផ្តល់ដោយ IANA ទៅឲ្យ RIRs (បណ្តាប្រតិបត្តិករផ្តល់សេវាអ៉ីនធើណេតនិងបណ្តាអ្នកប្រើប្រាស់ដទៃទៀត)ជាប្លុកៗប្រមាណ 16.8លាននៃអាសយដ្ឋានក្នុងមួយ RIR ប៉ុន្តែត្រូវបានផ្តល់អស់ដោយ IANA នៅក្នុងឆ្នាំ២០១១។
អ្នកគ្រប់គ្រងបណ្តាញបានកំណត់អាសយដ្ឋានវិធីសារអ៉ីនធើណេតទៅឧបករណ៍នីមួយៗដែលបានតភ្ជាប់ទៅនឹងបណ្តាញ។ ការកំណត់នេះអាចស្ថិតនៅលើមូលដ្ឋានជាអចិន្រ្តៃយ៍ ឬឌីណាមិក អាស្រ័យលើការអនុវត្តនៃបណ្តាញនិងលក្ខណៈពិសេសនៃសុសវែរ។យុត្ថាធិការខ្លះគិតថាអាសយដ្ឋានវិធីសារអ៉ីនធើណេតទាំងនេះគឺជាទិន្នន័យឯកជន៕
ដោយ ៖ សិលា