ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដប្រភេទទេសចរណ៍មួយគ្រឿងលួចដឹកឈើត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើស្រុករវៀងស្ទាក់បង្ក្រាបបាន

ចែករំលែក៖

ខេត្តព្រះវិហារ ៖ រថយន្តទេសចរណ៍២៥ កៅអីមួយគ្រឿងលួចដឹកឈើឈីកប្រភេទលេខ១ ត្រូវបានលោក ស៊ុំ សុវុត្ថ នាយផ្នែករដ្ឋបាលព្រៃឈើស្រុករវៀង បានដឹកនាំកម្លាំងធ្វើការប្រដេញស្ទាក់ចាប់បានយកទៅរក្សាទុកដើម្បីចាត់ការបន្ត។

ការដេញតាមស្ទាក់បង្ក្រាបនោះកម្លាំងរដ្ឋបាលព្រៃឈើបានធ្វើឡើងនៅវេលាម៉ោង៥និង៤៥នាទីរសៀលថ្ងៃទី២២ខែឧសភា ឆ្នាំ២០២៤នៅលើដងផ្លូវជាតិលេខ៦២ ត្រង់ចំណុចគីឡូម៉ែត្រលេខ៦៧និង៦៨ក្នុងភូមិរំចេក ឃុំរណីយ ស្រុករវៀង ខេត្តព្រះវិហារ។

រថយន្តទេសចរណ៍២៥ កៅអីមួយគ្រឿងដែលកម្លាំងរដ្ឋបាលព្រៃឈើបង្ក្រាបបាននោះពណ៌ទឹកដោះគោពាក់ស្លាកលេខភ្នំពេញ 3E -4995 បើកបរដោយឈ្មោះ ភាន អួយ ភេទប្រុសអាយុ ២២ ឆ្នាំ។

មន្ត្រីជំនាញនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុបានទទួលដំណឹងថាមានរថយន្ដទេសចរណ៍ពណ៌ទឹកដោះគោមួយគ្រឿងលួចដឹកឈើឆ្លងកាត់ស្រុករវៀងហើយ លោក ស៊ុំ សុវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើស្រុករវៀងក៏បានរៀបចំកម្លាំង ដេញឃាត់ស្ទាក់តែរថយន្ដដឹកបទល្មើសខាងលើនោះ នៅតែបន្តដំណើរទៅមុខមិនព្រមឈប់ភ្លាមៗទេ។

កម្លាំងដេញតាមរហូតស្ទាក់ឃាត់ជាប់ភ្លាមដែរហើយក៏បានយកមកកន្លែងរដ្ឋបាលព្រៃឈើស្រុករវៀងរក្សាទុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ព្រៃឈើ៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖